ស្ត្រីម្នាក់នេះ បានអះអាងថា ខ្លួនត្រូវបុរសជាប្តីធ្វើ.បា.បផ្លូវចិត្ត ក្ប.ត់ចិត្តម្តងហើយម្តងទៀត និងមិនដែល.ចា.ត់ទុកខ្លួនជាប្រពន្ធម្តងណាឡើយ សូម្បីលុយកា.ក់.ក៏ប្តីមិនដែលបានកាន់ ត្រូវខំរកស៊ីលក់.ដូរដោយខ្លួនឯង ដើម្បីបាន.ប្រាក់.មកចាយវា.យ ផ្គង់ផ្គង់ជីវភាព
និងចិញ្ចឹមកូនៗ រហូតធ្វើឱ្យខ្លួនជាប្រពន្ធអស់ចិត្ត អស់ទ្រាំ ទាមទារសុំលែង.លះដែរ ប៉ុន្តែបុរសជាប្តីនៅ.តែមិនព្រម ទើបអស់ជម្រើស មានតែប្រកាសហ្វេសប៊ុក កា.ត់.កា.ល់ លែងទទួលស្គាល់បុ.រសជាប្តី ចាប់តាំងពីពេលនេះ.តទៅតែម្តង។
ស្ត្រីជាប្រពន្ធ ដែលប្រកា.សកា.ត់កា.លប្តីរបស់ខ្លួននោះ មិនត្រូវបាន.ស្គាល់អត្ត.សញ្ញាណនោះទេ គ្រាន់តែ.ដឹងថា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ គីម រស្មី ដេប៉ូបោះ.ដុំអីវ៉ាន់ គ្រប់មុខ។
យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធខាងលើ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះរូបថតមង្គលរបស់ខ្លួន ចំនួន ១សន្លឹក ដោយបិទមុខរបស់ខ្លួន (ប្រពន្ធ) ជិត បង្ហាញតែមុខបុរសជាប្តី រួចភ្ជាប់ជាមួយនឹងសំណេររៀបរាប់ថា “អស់ទ្រាំ តាំងពីនាងខ្ញុំបានប្រុសហ្នឹងមកធ្វើជាប្តី នាងខ្ញុំរស់រាល់ថ្ងៃដូចងា.ប់
សន្តានក្បត់នៅតែក្បត់ដដែល តាំងពីបានម្នាក់ហ្នឹងធ្វើជាប្តី ទឹកភ្នែកខ្ញុំហូររាល់យប់ រាល់ខែ រាល់ឆ្នាំ ហូរដល់ថ្នាក់លែងមានទឹកភ្នែកនឹងហូរមកទៀត។ នាងខ្ញុំសូមផុសជាសាធារណៈ ចាប់ពីថ្ងៃទី២៣ ខែ៥ ម៉ោង ៣និង១១នាទី នេះទៅ ប្រុសម្នាក់នេះ លែ.ងត្រូវជាអ្វីនឹងនាងខ្ញុំទៀតហើយ
បើថ្ងៃក្រោយម្នាក់ប្រុសហ្នឹងមករករឿងនាងខ្ញុំ សូមបងប្អូនជួយធ្វើជាសាក្សីផង អត់បានបកស្រាយច្រើនទេ ដឹងត្រឹមថាហត់.នឿយចិត្តជាងងា.ប់ទៅ.ទៀត មានតែបងស្រីៗទេ.ដែលយល់ច្បាស់ គ្មានមនុស្សស្រីណាចង់រស់មាន.ឈ្មោះជាស្រីមេម៉ាយ ឱ្យគេឡកឡើយ.មើលងាយទេ
តែមកពីឈឺឆ្អែតពេក ទើបជ្រើសរើសផ្លូវហ្នឹង សង្ឃឹមថាបងប្អូននឹងយល់ ហើយចំណាំមុខប្រុសម្នាក់ហ្នឹងទុកផង។ សុំបងប្អូនជួយស៊ែម្នាក់មួយផង ដើម្បីឱ្យចំណាំមុខទុក កុំឱ្យមានស្រីណា្រតូវប្រុសម្នាក់ហ្នឹងបោ.កប្រាស់ ធ្វើបាបបានទៀត…”។
ដោយឡែក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ម្ចាស់គណនីហ្វេសប៊ុក ខាងលើ ក៏បានបង្ហោះសារមួយថា “អ.ញសែនឆ្ងល់ដល់ហើយ អញធ្វើអីតិចមិនបានម៉ង វាតាមឆក់ដូចខ្សែភ្លើ.ង.ម៉ង វាធ្វើអីក៏បាន វាធ្វើអីក៏ត្រូវ អ.ញធ្វើអីក៏ខុស ក្នុងខ្លួន.ចេះតែកើតអីហាស បិទ.សិទ្ធិគេ ដល់សិទ្ធិខ្លួនឯងបើក ២៤ម៉ោង ការងារខ្ញុំ ខ្ញុំដឹង
មិនមែនលោកឯងថាហើយ មកជួយធ្វើខ្ញុំទេ បើលោកឯងថាហើយ មិនជួយធ្វើដដែល អ៊ីចឹងទុកមា.ត់ស៊ីបា.យទៅ ខ្ញុំមិនមែននៅតែចាំដាក់ម៉ោងធ្វើតែការងារផ្ទះមួយខុសទេ ខ្ញុំរវល់រកស៊ីដែរមិនមែនដូចលោកឯង មកពីរកលុយ លោកឯងងូតទឹក ស៊ីបាយដេកទេ
តែខ្ញុំវិញ ផុតពីម៉ោងរកស៊ី មកធ្វើការងារផ្ទះគ្រប់មុខទៀត ហើយបម្រើលោកឯងតាំងពីក្បាលដល់ចុងជើងទៀត តើលោកឯងដែលមើលឃើញទេ ឬចេះតែស្រែកទេ ចុះបើគិតថាខ្ញុំមិនល្អ មិនស័ក្តិសមនៅជាមួយ ម៉េចមិនលែងខ្ញុំចោលទៅ កុំទ្រាំរស់នៅជាមួយមនុស្សស្រីមិនល្អដូចខ្ញុំអី
នាំតែខាតពេល លោកទៅនៅជាមួយមនុស្សស្រីណាដែលលោកគិតថាល្អ ស័ក្តិសមសម្រាប់លោកទៅ ខ្ញុំមិនឃាត់ទេ មានតែបើកភ្លើងខៀវឱ្យ ២៤ម៉ោងទៀតផង លោកមើលមិនឃើញថាខ្ញុំល្អ ចាំខ្ញុំរកមនុស្សដែលមើលឃើញថាខ្ញុំល្អមកជំនួសកន្លែងលោក ពេលដែលលោកលែងជាអ្វីនឹងខ្ញុំ ពេលនោះមកដល់លឿន ឬក៏ឆាប់
វាស្ថិតលើទង្វើរបស់លោកទេ ខ្ញុំបានប្រាប់តាំងពីដំបូងថា ខ្ញុំមិនជាមនុស្សស្រីអស្ចារ្យទេ ខ្ញុំជាមនុស្សស្រីធម្មតាៗទេ ចឹងហើយកុំដើរនិយាយប្រាប់គេពាក្យថាខ្ញុំមិនអស្ចារ្យៗទៀត ព្រោះដំបូងខ្ញុំមិនបានប្រាប់លោកថាខ្ញុំអស្ចារ្យទេ បើចង់បានស្រីអស្ចារ្យ ទៅនៅជាមួយស្រីអស្ចារ្យទៅ នៅជាមួយខ្ញុំខុសហើយ ព្រោះខ្ញុំជាមនុស្សធម្មតាទេ
កុំអាងតែមានមាត់និយាយបំ.ពានគេ ប្តីគេមក ដល់ផ្ទះពេលការងារណាប្រពន្ធធ្វើមិនហើយ ប្តីគេជួយឱ្យឆាប់បានសម្រាក ឆាប់បានដេកទាំងអស់គ្នា មិនមែនដូចលោកឯងទេ មកឃើញការងារណាដែលខ្ញុំមិនទាន់បានធ្វើ លោកឯងដេកមើលមិនជួយធ្វើហើយ ថែមទាំងដើរនិយាយមិនល្អពីប្រពន្ធប្រាប់គេទៀត
នឹងមែនគេហៅអាប្តីល្អហាស! តាំងពីខ្ញុំបានលោកឯងមក តើលោកឯងមានដែលបានបោសផ្ទះបានមួយអំបោសសទេ កុំឡើយថាជួយអីផ្សេង តាផ្ទះក៏លោកឯងមិនដែលនឹងយកដៃបោសសូម្បីតែមួយអំបោសផង លោកឯងថាមិនមែនការងារលោកឯងទេ
លោកឯងប្រចាំការងារប្រុសស្រីចឹង មិនព្រមជួយធ្វើគ្នា ប្រចាំតែខ្ញុំ ធ្វើដូចខ្ញុំនឹងកូនឈ្នួលស៊ីប្រាក់ខែលោកឯងចឹង តែការពិត ជាប្រពន្ធហើយ ក៏មិនដែលបានកាន់មិនដែលបានចាយលុយលោកឯងមួយរៀលខ្មែរផង ថែមទាំងខំរកលុយចិញឹមខ្លួនឯងនិងកូនៗ និងការចំណាយផ្សេងៗប្រចាំថ្ងៃតែម្នាក់ឯងទៀតផង
តែប្រើលើសឈ្នួលទៅទៀត និយាយអីកុំបំផ្លើសពេក តិចកម្មតាមទាន់ងាប់មុនអាយុទៅ កុំនិយាយបំពាន កុំនិយាយយកតែខ្លួនល្អត្រូវ ខ្លួនខុសមិនព្រមទទួលកំហុស ហើយថែមទាំងទម្លាក់កំហុសឱ្យគេថែមទៀត ល្មមៗបានហើយ មនុស្សដូចខ្ញុំមិនដែលនិយាយបំពានអ្នកណាឡើយ កុំហួសហេតុពេក…”។
ជុំវិញរឿងរ៉ាវគ្រួសារដ៏ចម្រូងចម្រាសខាងលើនេះ នៅមិនទាន់មានប្រតិកម្មតបពីភាគីបុរសជាប្តីនៅឡើយទេ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕