ពលរដ្ឋនៅភូមិស្នោ ឃុំខុនរ៉ង បាននាំគ្នារត់ផ្អើល.ពេញភូមិ បន្ទាប់ពីមាន.សត្វឆ្កែចចក.ព្រៃមួយក្បាល បានចេញពីក្នុងព្រៃមក.ដេញខាំប.ង្កឱ្យរ.ងរ.បួ.ស.ជាបន្តបន្ទាប់។ ហេតុការណ៍ដ៍កម្រមួយនេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិ.ស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុមាន.ប្រជាពលរដ្ឋនាំគ្នាទៅយក.ចង្រិតនៅតាមរណ្ដៅដាក់អំពូលដែលពួកគាត់.បានដាក់ នៅចុងភូមិស្នោ ពេលនោះស្រាប់តែមាន.សត្វឆ្កែចចកព្រៃមួយក្បាល.សម្បុរ សលឿងបានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើននាក់ ព្រមទាំងរត់.ចូលភូមិដេ.ញខាំអ្នកស្រុកជា.បន្តបន្ទាប់ ប.ណ្ដាលឱ្យរង.រ.បួ.សប្រជាពលរដ្ឋពី៦ទៅ ៧នាក់។
ប្រភពដដែលបានបន្តថា នៅក្នុងភូមិស្នោ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃក្រាស់ប៉ុន្មានទេ គឺគ្រាន់តែជាព្រៃរបោះ និងមានគុម្ពឫស្សីព្រៃនៅជាប់ជើងភូមិច្រើនតែប៉ុណ្ណោះ ដោយគេមិនដឹងថាចចកព្រៃមួយក្បាលនេះចេញពីកំ.ហែងណាមកទេ ។ ចំពោះប្រជាពលរដ្ឋដែលរ.ងរ.បួស.បានទៅព្យាបាលដោយខ្លួនឯង.នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌។
សូមបញ្ជាក់ថា មិនមានអ្នករ.ងរ.បួ.សធ្ង.ន់ក្នុងហេតុការណ៍ខាងលើនេះទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺនេះជាលើកទីមួយហើយដែលមានចចកព្រៃ.ចេញមកខាំប្រជាពលរដ្ឋបែបនេះ ។ ក្រោយពីដេ.ញខាំប្រជាពលរដ្ឋឱ្យរ.ង.រ.បួ.សហើយ សត្វចចកនេះត្រូវបានប្រជាពលរដ្ឋព័ទ្ធដេញវា.យស.ម្លា.ប់សត្វឆ្កែចចកនេះវិញដែរ ៕