ក្មេងស្រីប្រុស២នាក់ជាបងប្អូនបង្កើតនឹងគ្នាបានស្លា.ប់ទាំងពីរនាក់ បន្ទាប់ពីនាំគ្នាចុះ.ទៅបេះផ្លែឈូកនៅវេលា.ម៉ោង៧ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំង.ពោធិ៍ ឃុំឃុនរ៉ង ស្រុកបរិបូរណ៍។
លោក ប៉ែន សុផារី អធិការរងនគរបាលស្រុកបរិបូរណ៍បានឱ្យដឹងថា កុមាររ.ង.គ្រោះ.ដោយសារលង់ទឹក ទី១-ឈ្មោះ យ៉ុង វន្នី ភេទស្រី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ យ៉ុង បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ កុមាររ.ង.គ្រោះទាំង.២នាក់ មានឪពុកឈ្មោះ សុខ ធី ម្ដាយឈ្មោះសុខ នី មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
លោកអធិការរងបានឱ្យដឹងទៀតថា យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុកុមាររ.ង.គ្រោះទាំង២នាក់ខាងលើ.បានទៅបេះផ្លែឈូកជាមួយឪពុកនិងម្ដាយមីង ប៉ុន្តែពេលបេះផ្លែឈូកនោះពួកគេបានដើរបែ.កគ្នានៅក្នុងបឹងមួយកន្លែងមានចម្ងាយប្រមាណ១០០ម៉ែត្រពីខាងក្រោយផ្ទះរបស់ពួកគេ។
ខណៈដែលកំពុងដើរបេះផ្លែឈូក ឪពុកនិងម្តាយមីងបានបាត់.មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញ ហើយមានការស.ង្ស័.យក៏ចុះរាវក្នុងបឹ.ងស្រាប់តែឃើញក្មួយៗល.ង់ទឹកស្លា.ប់.អោបគ្នាទាំង.២នាក់បា.ត់.ទៅហើយ ។
បន្ទាប់ពីរាវរកឃើញស.ពកូននិក្មួយហើយ ភ្លាម ក្រុមគ្រួសារបានដឹកយកក្មេង.រ.ងគ្រោះៗនោះអ្នកទាំង.២នាក់ក៏ដឹកកូននិងក្មួយយកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ដើម្បីឱ្យគ្រូពេទ្យជួយស.ង្គ្រោះ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេបានស្លា.ប់បា.ត់ទៅហើយ និងបានប្រគល់.ស.ព.ឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ស.ព.ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកសង្រេងយ៉ាង.ក្រៃលែង ពីឪពុកម្ដាយ និងក្រុមគ្រួសា ៕