លោក យឹម តាស្រង់ អ្នកនិពន្ធចម្រៀងដ៏ល្បី និងជាអ្នកគ្រប់គ្រងផលិតកម្ម Galaxy បានសម្រេចចិត្តដើរចេញពីផលិតកម្ម ដើម្បីទៅបើ.កអាជីវកម្ម និងក្រុមហ៊ុន.ផ្ទាល់ខ្លួន នេះយោងតាម.ការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលើគណនីហ្វេសប៊ុក.។
ហើយថ្មីៗនេះលោក យឹម តាស្រង់ បានបង្ហោះសារ.នៅលើ Facebook លោកថា៖ “ខ្ញុំបាទ យឹម តាស្រង់ សូមអរគុណនូវ.ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាមេដឹកនាំល្អគឺថែមទាំងជាបងប្អូនល្អនៅក្នុងការធ្វើការងារ រយៈពេលរួមរស់ជាមួយ Galaxy គឺខ្ញុំមានភាពកក់ក្តៅណាស់
ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលា
បងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់ហើយខណៈនេះខ្ញុំបាទក៏សូមអបអរសាទរអ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ លោក សុខ ជំនោរ អ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារ Galaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត”។
យ៉ាងណាមិញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះសារដែលដោយបានរៀបរាប់ថា៖“អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន
បងហាក់ដូចជាមិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។
ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បងយឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា”៕