លោក យឹម តាស្រង់ ដែលជានាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra ដោយមួយរយៈធំមកនេះ.តាំងពីឈានជើង.ចូលមកកាន់ផលិត.កម្ម Galaxy Navatra លោកតែងតែ.បញ្ចេញនៅស្នាដៃដឹកនាំតែង.និព្ធបទចម្រៀងជាច្រើនដែលសុទ្ធសឹងតែជាបទពិសេសល្បីរន្ទឺរហូតដល់ក្រៅប្រទេស
លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មមួយទាំងមូលបានជូនដំណឹងមកថា នៅថ្ងៃនេះលោក យឹម តាស្រង់ បានលាលែងពីនាយកគ្រប់គ្រងផលិតកម្ម ហើយសម្រេចទៅបន្តក្ដីស្រមៃរបស់ខ្លួនវិញ។
ជាក់ស្ដែងយោង.តាមការបង្ហោះរបស់លោក ឡេង ណាវ៉ាត្រា នៅលើផេកហ្វេសប៊ុកផ្លូវការបានរៀបរាប់យ៉ាងដូច្នេះថា៖ «អរគុណបងប្រុសយឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបង.បានចូលរួមយ៉ាងច្រើនរាប់មិនអស់
ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់.ដូចជាមិនដាច់ចិត្តពីgalaxy សោះ ប្អូនក៏ដូច.គ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការ.ជួបណា ក៏ត្រូវតែមានការបែ.ក ដើម្បីអនាគត.មួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជា.បងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។
ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បង.យឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា»។គួររំលឹកដែលថា លោក យឹម តាស្រង់ បានឈានចូលផលិតកម្ម Galaxy Navatra ក្នុងអំឡុងឆ្នាំ២០១៩ មកម្ល៉េះ ៕