ក្រោយភ្ញាក់ផ្អើលតារាកំប្លែងនាយពាក់ មី បានបង្ហោះសារសម្រេចដើរចេញពីស្ថានីយទូរទស្សន៍ CTN យ៉ាងណាប៉ុន្មាននាទីមុននេះ តារាកំប្លែងរូបនេះបានប្រ.កាសបានសម្របសម្រួលដោះស្រាយប.ញ្ចប់រឿងជាមួយស្ថានីយ CTN។
លោក ចែម ចាន់រ៉ា តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហោះសារក្នុង.បណ្តាញសង្គមក្នុងន័យដើមថា “ជូនដំណឹងដល់បងប្អូនទាំងអស់គ្នា CTN បានដោះស្រាយសម្រួលជា.មួយខ្ញុំ ព្រមទាំងបុគ្គលិក និងក្រុមការងារហើយ។ អរគុណបងប្អូនទាំងអស់គ្នា ក្រុមហ៊ុនបានស្នើឲ្យខ្ញុំលុ.ប.ផុសវិញ។ អរគុណសម្រាប់ការដោះស្រាយសម្រាប់បុគ្គលិក”។
នៅព្រឹកមិញនេះ តារាកំប្លែងជួរមុខ នាយ ពាក់មី ប្រកាសដំណឹងដ៏ភ្ញាក់.ផ្អើលមួយក្នុងការសម្រេច.ចិត្តលា.ឈប់ពីស្ថានីយទូរទស្សន៍ CTN ។ បើតាមសារជា.សម្លេងនាយកពាក់មី បានបញ្ចាក់ថា តារាកំប្លែងដែលត្រូវឈប់.ពីស្ថានីយ៍ទូរទស្សន៍ CTN មាន នាយពាក់មី នាយគ្រឿន នាយក្រូច និងអ្នកដឹកនាំផលិត.ដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ក្រោមហេតុផល.មានសម្ពាធពីអ្នកគ្រប់គ្រងរបស់ខ្លួន។
តាមរយៈទ័ព័រហ្វេសបុកផ្ទាល់.ខ្លួននាព្រឹកថ្ងៃទី៣១.ឧសភានេះ នាយពាក់មី បានលើកឡើងក្នុងន័យ.ដើមយ៉ាងដូច្នេះថា៖«ខ្ញុំប្រហែលជាត្រូវឈប់.ពីសុីធីអិនហេីយ.បងប្អូន បេីមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែ ដោយសារខ្ញុំមិនពេញចិត្ត.ការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ ខ្ញុំមិនចង់ចាក.ចេញពីសុីធីអិនដែល.ជាផ្ទះ ជាកន្លែងផ្តល់កំណេីត.សិល្បៈឲ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹង.តែ.ងពេក ធ្វេីឲ្យបុគ្គលិក.មានសម្ពាធ»។
នាយពាក់មីបន្តថា៖ «សង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វេីអោយ.អ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដេីម្បីបុគ្គលិកដែល.នៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ»។
ក្រៅនាយពាក់មី មានបុគ្គលិកជាច្រើនផ្នែក.ទៀតក៏បាន.បង្ហោះសារក្នុងការសម្រេចដើរចេញពីស្ថានីយទូរទស្សន៍ CTN ដោយអ្នកខ្លះបម្រើកាងារជាង ១០ ឆ្នាំក៏មាន។យ៉ាងណាមិញ ក្រៅពីការផ្សះផ្សារប.ញ្ចប់រវាងតារាកំប្លែងនាយពាក់មី តើបុគ្គលិកផ្សេងទៀត.មានដំណោះស្រាយបែបណានោះទេ?