នៅយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៤ ហើយ ដែលឃើញថា សប្ដាហ៍នេះ កាន់តែធ្វើឱ្យមហាជនអ្នកស្នេហា វិស័យចម្រៀងចាប់ អារម្មណ៍តាមដានខ្លាំងទៀតជាមួយនឹងការបង្ហាញវត្តមាន និង សមត្ថភាពរបស់បេក្ខភាពនីមួយៗ។
ដោយឡែក ក្នុងសប្ដាហ៍នេះ អ្វីដែលធ្វើឱ្យមហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកពេញបណ្ដាញសង្គមនោះ ជាមួយនឹងការបង្ហាញវត្តមាន របស់បេក្ខភាពមួយរូបឈ្មោះថា ស៊ីម ច័ន្ទពន្លឺ ដែលឆ.ក់បានការសរសើរខ្លាំងជាមួយរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថភាពខ្លាំងទៀត។
ក្នុងការបង្ហាញសមត្ថភាពនេះដែរ គ្រូពេទ្យរូបសង្ហានេះ បានលើកយកបទចម្រៀងជាភាសាអង់គ្លេស គឺបទ «Hallo» ដែលបានច្រៀងបានយ៉ា.ងពីរោះ ឆ.ក់បាន.ការសរ.សើរខ្លាំងពីគណៈកម្មការទាំងបួនរូប និងអាចឆ្លងទៅវគ្គបន្តទៀតផងដែរ។
តែអ្វីដែលធ្វើអោយមហាជនឆ្ងល់ ក៏ជាមានការស.ង្ស័.យនោះ ថាតើបេក្ខជនរូបនេះជាជនជាតិអ្វីអោយពិតប្រាកដ ព្រោះហេតុអ្វីនៅពេលប្រឡងចម្រៀងនៅប្រទេសវៀតណាម បេក្ខជនរូបនេះ ច្រៀងចម្រៀងជាភាសារវៀតណាមបានច្បាស់ល្អដូចជនជាតិដើមចឹង តេមកដល់ប្រឡងប្រទេសខ្មែរវិញ បែរជាមិនហ៊ានច្រៀងសំនៀងបទខ្មែរ បែរជារើសបទបរទេសមកច្រៀងទៅវិញ។
គួរឱ្យដឹងដែរថា មុនមកប្រឡងកម្មវិធីចម្រៀង Cambodian Idol រដូវកាលទី ៤ នេះ បេក្ខភាព ស៊ីម ច័ន្ទពន្លឺ គឺជានិស្សិតពេទ្យទើបបញ្ចប់ការ.សិក្សាមកពីប្រទេស.វៀតណាម ហើយអ្វីដែលពិសេសនោះ បេក្ខជន.រូបនេះក៏ធ្លាប់មានប្រវត្តិជា.បេក្ខភាពប្រឡងចម្រៀងលំ.ដាប់ពីភពលោក The Voice នៅឯប្រទេសវៀតណាមទៀតផង កាលពីឆ្នាំ ២០១៨។
ដោយកាលណោះ ស៊ីម ច័ន្ទពន្លឺ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មវិធីតាមរយៈការលើកយកបទជា.ភាសាវៀត.ណាមមកច្រៀង គឺបទ «Huong Oi» ដោយគ្រាន់តែបង្ហើបសំនៀងមិនបានប៉ុន្មាន Coach ជាតារាចម្រៀង Thu Phuong ចុចយកភ្លាម។ មិនយូរប៉ុន្មាន តារាចម្រៀង Toc Tien ក៏បានចុចដណ្តើមយកទៀត តែយ៉ាងណាចុងក្រោយ បេក្ខជនរូបសង្ហា ស៊ីម ច័ន្ទពន្លឺ បានជ្រើសរើសយក Coach ជាតារាចម្រៀង Thu Phuong ជាគ្រូបង្វឹក៕