នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ អ្នកលេង.បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល.យ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញតារាស.ម្តែងភេ.ទទី ៣ ម៉ាដូណា បង្ហោះសារមួយដ៏ក្តៅ.គគុកដោយបាន.លើកចំឈ្មោះ.អតីតតារា.កំប្លែង និង ជាជំទាវ ស្រីអយ ឱ្យចូលមើល.ឈែ.ត ស.ង្ស័.យពាក់ព័ន្ធរឿងបំណុល។
បន្ទាប់ពីតារាសម្តែង ម៉ាដូណា បានបង្ហោះសារនេះ.មិនទាន់បានប៉ុន្មាន ក៏ស្រាប់តែអ្នកលេង.បណ្តាញសង្គមហ្វេសប៊ុកបានសង្កេតឃើញអតីតតារា.កំប្លែង និង ជាជំទាវ ស្រីអយ ដែលប្រើគណនីហ្វេស.ប៊ុកឈ្មោះ Liv Safina បានចូលខមមិន.ភ្លាម ដោយបានទទួលស្គាល់ថា.ខ្លួនពិតជា.មានការពាក់ព័ន្ធរឿងបំណុល.ជាមួយតារា.សម្តែង ម៉ាដូណា ប្រាកដមែន។
យ៉ាងណាមិញ ក្នុងខមមិននោះ អតីតតារា.កំប្លែង និង ជាជំទាវ ស្រីអយ ក៏បាន.បញ្ជាក់ឱ្យដឹងថា ជំទាវបាន.សុំឱ្យតារា.សម្តែង ម៉ាដូណា មានការ.យោគយល់ និង សុំពេលដើម្បីរកប្រាក់ស.ង.ផងដែរ ព្រោះថា.ពេលនេះខ្លួនកំពុង.ទាល់ខ្លាំង មិនទាន់.អាចរកប្រាក់សងទាន់ពេលវេលាឡើយ។
ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍នៅក្នុងខមមិនរបស់ជំទាវ ស្រីអយ ទៀតនោះគឺជំទាវបានទម្លាយថា ពេលនេះគឺកំពុងមានបញ្ហា.សតិអារម្មណ៍ ធ្វើឱ្យប.ណ្តាអ្នកលេងបណ្តាញ.សង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះជាការខមមិនឆ្លើយតបជាមួយនឹងតារាសម្តែង ម៉ាដូណា ពីសំណាក់អតីតតារា.កំប្លែង និង ជំទាវ ស្រីអយ ៖ «Madona Cutee សូមអរគុណនូវចិត្តទូលាយ.របស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបាន.ឆ្លេីយ ព្រោះពេលខ្លះខ្ញុំមិនបាន.ប្រេីទូរស័ព្ទ
ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរស័ព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែលតេី! ម្យ៉ាងទៀត តិចណាស់ដែលមិនបានឆ្លេីយ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេល ព្រោះមិនទាន់មានលុយ»៕