បុរសជនជាតិចិនម្នាក់អាយុ ២៤ ឆ្នាំម្នាក់ ត្រូវសងថ្លៃជួសជុលយ៉ាងហោចណាស់ 150,000 ដុល្លារ បន្ទាប់ពីបានឡើង ជាន់ និងបំផ្លាញរថយន្តទំនើបចំនួន ៤ គ្រឿង នៅក្នុងចំណតសណ្ឋាគារមួយកន្លែង ដែលត្រូវបានគេអះអាងថា មកពីស្រវឹ.ងបែ.ក។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ បុរសរូបនេះត្រូវបានគេថត.បានឡើង និងជាន់ធាក់លើរថយន្ត.ទំនើបៗជាច្រើនគ្រឿង ទោះបីមិត្តស្រី.ខំប្រឹ.ង.អស់ពីសមត្ថភាពដើម្បីឃាត់គាត់ក៏ដោយ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីបានធ្វើឱ្យបុរសរូបនេះ.មានប្រតិកម្មបែប.នេះទេ ប៉ុន្តែ រឿងពីរ.ដែលគេសន្និដ្ឋាន គឺអាចមកពីស្រវឹ.ងខ្លាំង ឬប.ណ្តាលមកពីឥទ្ធិពលគ្រឿ.ង.ញៀ.ន.តែម្តង។
រថយន្តដែលរងការខូចខាត ក្នុងនោះរួមមាន Lamborghini ១គ្រឿង និង Rolls Royces ពីរគ្រឿង ហើយតម្លៃជួ.សជុ.លត្រូវបានប៉ាន់ប្រមាណថា.មានតម្លៃជាង 1 លានយ័ន (ស្មើនឹង 150,000 ដុល្លារ)។
បុគ្គលិកនៅសណ្ឋាគារប្រណីត បានរាយការណ៍ទៅប៉ូលីស បន្ទាប់ពីទទួលបានពាក្យប.ណ្តឹងពីម្ចាស់ឡាន ដែលពួកគេបានពិនិត្យមើលរូបភាពកាមេរ៉ាសុវត្ថិភាព ឃើញបុរសនោះបានកំពុងបញ្ចេញឥរិយាបទខឹ.ងសម្បារ.ឡើងលើ.រថយន្ត ទោះបីជាមិត្តស្រីរបស់គាត់ព្យាយាមរារាំ.ងក៏ដោយ។
សារព័ត៌មានចិនបានរាយការណ៍ថា នៅព្រឹកបន្ទាប់បុរសរូបនោះដែលមានឈ្មោះថា Gao ត្រូវបាននាំខ្លួនទៅ.ប៉ុស្តិ៍ប៉ូលិស ហើយករណីរបស់គាត់ គឺពុំត្រឹមតែរ.ងការ.ចោ.ទប្រកា.ន់ពីបទ.បំ.ផ្លិ.ចបំ.ផ្លា.ញទេ តែក៏ត្រូវចំណាយ.លុយលើសំណងសម្រាប់រថយន្តទំនើបដែលរងការខូចទាំងនោះផងដែរ៕