យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ឧកញ៉ា ខេមរៈ សេរីមន្ត បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ ក្រោយឃើញបេក្ខជនមានការតស៊ូ និងមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក ផ្ទាល់របស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់យ៉ាង ដូច្នេះថា៖ “កុំបា ក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “៕