ឡុង លីងគ័ង្គ បានបង្ហោះសារនៅល្ងាចថ្ងៃទី២ ខែឧសភា ដោយរៀបរាប់ដូច្នេះថា «រឿងការសម្រេចចិត្តរបស់ពូរាជ អោយបង ទុំ រដ្ឋា ធ្លាក់ក្នុងកម្មវិធីCambodian Idol ខ្ញុំសូមមិនបកស្រាយថា ត្រូវ ឬខុសទេ នេះជាអ្វី ដែលគាត់បានសម្រេច ក្នុងនាមគណៈកម្មការ ហើយនិងការយល់ឃើញរបស់ពុកម៉ែបងប្អូន រួមទាំងខ្ញុំដែរ តែអ្វីដែលខ្ញុំចង់និយាយគឺការកាត់តវីដេអូ ខុសពីការពិត ខ្ញុំសូមមិនគាំទ្រចំណុចនេះ»។
អតីតបេក្ខជន The Voice Kids Cambodiaរូបនេះ បន្តថា «ខ្ញុំមានតែសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ សូមអោយបើកបេះដូងទូលាយទាំងអស់គ្នា ដោយការវែកញែកហេតុផល ជាជាងការជេរ ឬកាត់តវីដេអូមិនពិត។ បើក្រឡេកមកជ្រុងម្ខាងទៀត គាត់ធ្លាក់ពិតមែន តែទទួលបានការស្រឡាញ់ និងមានគេស្គាល់គាត់ច្រើនជាងអ្នក ដែលជាប់ទៅវគ្គបន្តផង អាចនិយាយថា លាភក្នុងគ្រោះ»។
ទោះយ៉ាងណា ឡុង លីងគ័ង្គ បានបញ្ជាក់ជាចុងក្រោយក្នុងសំណេររបស់ខ្លួនថា «បើសិនការលើកឡើងរបស់ប្អូនមានខុសឆ្គង ត្រង់ចំណុចណាមួយនោះ សូមមេត្តាអធ្យាស្រ័យផង ដោយក្ដីគោរពស្រឡាញ់ពីខ្ញុំបាទ»។
បន្ថែមលើនេះ ឡុង លីងគ័ង្គ បានបញ្ជាក់ក្នុងខំមិនថា «ខ្ញុំគ្រាន់តែបង្ហាញពីការកាត់តវីដេអូខុសការពិតទេពុកម៉ែបងប្អូន រីឯការសម្រេចអោយធ្លាក់របស់ពូរាជ និងការយល់ឃើញរបស់បងប្អូន គឺជាមតិយោបល់រៀងៗខ្លួន ប្អូនមិនបានលើកពីចំណុចនេះទេ»៕ ជុំវិញរឿងនេះ ឆន សុវណ្ណរាជ ក៏បានឡាយបកស្រាយរួចហើយ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖