នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើ.ផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសតាមរយៈ.សារព័ត៌មានក្នុងស្រុក ដោយព្រមា.នទុករយៈពេល៣ម៉ោង.ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)
និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំ.ការប្រកួត ត្រូវធ្វើលិខិតសុំ.ទោ.សកម្ពុជាជាបន្ទាន់ ! បើពុំដូច្នោះទេ យន្តហោះនឹងដឹកកីឡាករកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនធ្វើការប្រកួតនោះទេ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានព្រ.មានបែបនេះ ដោយសារតែពួកគេមិនបាន.ខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិ.របស់កម្ពុជាផងដែរ ។
បើតាមហ្វេសប៊ុកផេក «ចតុមុខកីឡា» បានបង្ហោះសារថា កម្ពុជាទទួលបានសិទ្ធិចូលហ្វឹកហាត់.នៅក្នុងកីឡដ្ឋានប្រកួតផ្លូវការចំនួន១ម៉ោងកន្លះ ប៉ុន្តែពេលធ្វើដំណើរមក.ដល់កីឡដ្ឋាន បែរជាគេ.មិនឲ្យចូល និងតម្រូវឲ្យទៅ.ហ្វឹកហាត់នៅកីឡដ្ឋានផ្សេងវិញ ។
បើតាមសម្តីមន្ត្រីសហព័ន្ធ បាននិយាយថា ក្រុមការងារ និងកីឡាករ បានវិលត្រឡប់ទៅរថយន្តក្រុងវិញ បម្រុងធ្វើដំណើរទៅកីឡដ្ឋានសម្រាប់ហ្វឹកហាត់.នោះហើយ ប៉ុន្តែភាគីឥណ្ឌា បានហៅឱ្យត្រឡប់.មកវិញ និងអនុញ្ញាតឱ្យចូល.មើលស្មៅ និងកីឡដ្ឋានប្រកួតផ្លូវការនោះបានមួយភ្លែត ពោលគឺភាគីឥណ្ឌាអនុញ្ញាតឱ្យយើងចូល.ទៅត្រឹមប៉ះស្មៅ និងមើលស្ថានភាព.ទីលានតែមួយភ្លែតប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌា ដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា ប្រទេសឥណ្ឌា ៕