កម្ពុជា ត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា នៅកីឡដ្ឋាន Vivekananda ទីក្រុង Kolkata នៃប្រទេសឥណ្ឌា ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 Qualifiers។ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរួមដំណើរជាមួយជម្រើសជាតិ ទៅប្រទេសឥណ្ឌា បានត្អូញត្អែរពីបញ្ហារបបអាហារនៅទីនោះ ក្រោយកីឡាករជម្រើស ទទួលរបបអាហារ.មិនបានគ្រប់គ្រាន់។
ក្នុងវីឌីអូផ្សាយផ្ទាល់នោះ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយរូប បានលើកឧទាហរណ៍ថា ការប្រកួតស៊ីហ្គេមលើកទី៣១ នាអំឡុងខែឧសភា ម្ចាស់ផ្ទះវៀតណាម បានរៀបចំអាហារប៊ុសហ្វេ ដល់កីឡាករ អមជាមួយកន្លែងស្នាក់នៅប្រកបដោយផាសុខភាព។
មន្ដ្រីរូបនេះ បានត្អូញត្អែរថា របបអាហារនៅប្រទេសឥណ្ឌា គឺមិនគ្រប់គ្រាន់ទេ ខណៈរសជាតិក៏ផ្សេងពីគ្នាដែរ ព្រោះអាស្រ័យទៅតាមប្រទេសដែលធ្វើជាម្ចាស់ផ្ទះ ។ «បរិមាណនៃម្ហូបមិនច្រើនទេ មានសាច់តែ.១មុខ ២មុខទេ ហើយបន្លែ ជាមួយស៊ុបមួយចាន និងបាយ។
នេះ ទៅតាមប្រទេសដែលជាម្ចាស់ផ្ទះ ព្រោះយើងធ្លាប់.ជួបប្រទះ កន្លងមកដូច្នេះ។ អាហារ ដែលសណ្ឋាគាររៀបចំឲ្យ កីឡាករពិបាកហូបចុក ដោយវប្បធម៌ខុសគ្នា និងរបៀបធ្វើម្អូបខុសគ្នា។»។ មន្ដ្រីសហព័ន្ធ បាននិយាយក្នុងវីឌីអូ.ផ្សាយផ្ទាល់បែបនេះ អំឡុងពេលជម្រើសជាតិកម្ពុជា.ហ្វឹកហាត់ នារសៀលថ្ងៃទី៧ ខែមិថុនា។
ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់.ទៅសណ្ឋាគារហើយ ដើម្បីជួយសម្រួល.ម្ហូបអាហារ ហើយសណ្ឋាគារ.ក៏បានកែសម្រួល តាមលទ្ធភាពដែលអាច.ធ្វើបាន។ តែទោះជាមានការ.កែប្រែខ្លះក្តី ក៏មិនបានទាំង.ស្រុងដែរ ។ សហព័ន្ធ បានកម្ម៉ង់អាហារពី.ភោជនីយដ្ឋានថៃ នៅទីនោះ ព្រោះម្ហូបអាហារ.មានរសជាតិ.ប្រ.ហាក់.ប្រហែលកម្ពុជា។
បញ្ហារបប.អាហាររបស់កីឡាករ សហព័ន្ធកីឡាបាល់ទាត់.កម្ពុជា បានដោះស្រាយ.ភ្លាមៗ ដើម្បីរក្សា.កម្លាំង សម្រាប់.ការប្រកួត។ «យើង បានផ្ដល់ដំណឹងពីបញ្ហានេះទៅ.កាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confedereation ឬ AFC) តែយើងក៏ត្រូវដោះស្រាយខ្លួនយើងផងដែរ។
ដើម្បីដោះ.ស្រាយបញ្ហានេះ ភ្លាមៗ ដល់កីឡាករ យើងត្រូវ កម្ម៉ង់អាហារ.ពីហាងខាងក្រៅ ដោយហាងទាំងនោះ យើងបានចូលទៅ.ពិនិត្យ និងសាកល្បងរួចហើយ មុនកម្ម៉ង់.ជូនជម្រើសជាតិ។»។ មន្ដ្រីរូបនេះ បានបន្ដដូច្នេះ។ការសម្រាកគ្រប់គ្រាន់ និងរបបអាហារត្រឹមត្រូវ ជាកត្តាចម្បងសម្រាប់កីឡាករ មុនពេលប្រកួត។ ប្រសិនបើ កីឡាករ មិនមានរបបអាហារគ្រប់គ្រាន់ និងកន្លែងស្នាក់នៅត្រឹមត្រូវទេ កីឡាករ នឹងធ្លាក់ចុះកម្លាំងអំឡុងពេលប្រកួត៕