តារាចម្រៀងលោក ខាត់ ជេមស៍ បានទម្លាយរូបភាព២សន្លឹកបញ្ជាក់ការពិត ក្រោយពេលមានជនខិលខូច បានកា.ត់.តរូបភាពរបស់លោក ដោយភ្ជាប់.ជាមួយនឹងគណបក្សភ្លើងទៀន។
រូបភាពរបស់តារាចម្រៀងរូបនេះ ត្រូវបានគេកាត់ត.ចូលទៅក្នុងមុខវេទិកា របស់គណបក្សភ្លើងទៀន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីពេលថ្មីៗនេះ។
យ៉ាងណា ក្រោយឃើញសកម្មភាព.មួយនេះលោក ខាត់ ជេមស៍ បានប្រញាប់ប្រញាល់ ចេញមុខ.បដិសេធចោលទាំងស្រុង នូវរូបភាពមួយនេះ ដែលត្រូវបាន.គេផ្សព្វផ្សាយ តាមបណ្តាញសង្គម។ជាមួយនឹងការចេញ.មុខបដិសេធនេះ តារាចម្រៀងរូបនេះក៏បានភ្ជាប់រូបភាពពិតប្រាកដ របស់.លោក ដែលត្រូវបានគេយក.ទៅកា.ត់.ត ទៅដាក់មុខវេទិកា របស់គណបក្សភ្លើងទៀន។
អមដោយរូបភាពនេះ.ដែល លោក ខាត់ ជេមស៍ ក៏បានភ្ជាប់ជាមួយនឹង.សារបង្ហោះ តាមគណនេយ្យហ្វេស.ប៊ុកផ្លូវការ របស់លោកថា ខ្ញុំបាទ ខាន់ ជេមស៍ សូមប្រកាស.ច្រានចោល.ទាំងស្រុង ចំពោះរូបភាពមួយនេះ ដែលមានជន.មិនស្គាល់មុខ បានយករូបខ្ញុំទៅកាត់តដូច្នេះ សូមពុក.ម៉ែបងប្អូនពូមីង និងសាធារណជន.សូមកុំមានការភ័ន្តច្រឡំ។
យ៉ាងណាក្រោយពីតារាចម្រៀងរូបនេះ បានទម្លាយ.នូវរឿងរ៉ាវខាងលើ បានធ្វើឲ្យមហាជន.សម្តែងការភ្ញាក់ផ្អើល និងស្នើឲ្យលោកស្វែងរកជន ដែលបានធ្វើរឿងនេះឡើង។ជាការកត់.សម្គាល់បញ្ហាខាង.លើនេះ មិនមែនជារឿងថ្មី ដែលបាន.កើតឡើងសម្រាប់លោក ខាត់ ជេមស៍ ឡើយ ពោលកន្លង.មកនេះ ករណីដូចគ្នានេះក៏បានកើតឡើង ទៅលើតារាមួយចំនួនទៀតដែរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ មានអ្នកសិល្បៈជាច្រើន បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។សកម្មភាពទាំងនេះ បានធ្វើឲ្យគណបក្សប្រឆាំ.ង ហាក់មិន.សប្បាយចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីមួលបង្កាច់បង្ខូចឈ្មោះតារាទាំងអស់នោះ តាមគ្រប់រូបភាព៕