នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការឆ្លើយតប.ទៅនឹងសំនួរមួយថា ៖ តើក្នុងករណីស្លាកលេខយាន.ជំនិះបា.ក់ រហែក រលុបអក្សរ ឬ លេខ ឬ ត្រូវប្តូរថ្មី ត្រូវការឯកសារអ្វីខ្លះ ដើម្បីប្តូរបាន.ស្លាកលេខថ្មី?
ទាក់ទិន.ទៅនឹងសំនួរនេះ ក្រសួងបានឆ្លើយបញ្ជាក់ឱ្យបានដឹងថា ស្លាកលេខយាន.ជំនិះបាក់ រហែក រលុបអក្សរ ឬ លេខ ឬ ត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរស្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និង លេខនៅដដែល ឯចំពោះស្លាក.លេខ ដែលរលុប ឬ ឆ្កូត.តិចតួច អាចកំណត់អត្តសញ្ញាណយាន.ជំនិះបាន មិនតម្រូវឱ្យ.ធ្វើការប្តូរនោះទេ។
ក្នុងនោះ ការស្នើសុំប្ដូរ បណ្ណ និង/ឬ ស្លាកលេខសម្គាល់យានជំនិះ ដែលជាកម្មសិទ្ធិរូបវន្តបុគ្គល ឬ ក្រុមហ៊ុន ត្រូវបំពេញ.បែបបទ និង ភ្ជាប់ជាមួយនូវសំណុំឯ.កសារ ដូចខាងក្រោម៖
– ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករណី (ជារូបវន្តបុគ្គល). ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និង ទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាមីខ្លួន និង ច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករណី (ជាក្រុមហ៊ុន).ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និង រថយន្ត)
ដោយឡែក ចំពោះកម្រៃសេវាសាធារណវិញគឺ ៖– បណ្ណសម្គាល់ទោចក្រយានយន្ត ឬ ត្រីចក្រយានយន្ត ៣១ ០០០ រៀល– បណ្ណសម្គាល់ទោចក្រយានយន្ត ឬ ត្រីចក្រយានយន្ត (ក្រុមហ៊ុន) ៥០ ០០០ រៀល– ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬ ត្រីចក្រយានយន្ត ៣១ ០០០ រៀល– ផ្លាកលេខរថយន្តធុនស្រាល (ស្លាកម្ខាង) ៣៨ ០០០ រៀល– ផ្លាកលេខរថយន្តធុនស្រាល (ស្លាក 1 គូ) ៦៥ ០០០ រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ស្លាកកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០ រៀល– ផ្លាកលេខរថយន្តធុនស្រាល (ស្លាក 1 គូ) លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០ រៀល– ផ្លាកលេខរថយន្តធុនធំ (ស្លាកម្ខាង) ៥២ ០០០ រៀល– ផ្លាកលេខរថយន្តធុនធំ (ស្លាក 1 គូ) ៧០ ០០០ រៀល– ផ្លាកលេខរថយន្តធុនធំ (ស្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០ រៀល
– ផ្លាកលេខរថយន្តធុនធំ (ស្លាក 1 គូ) លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០ រៀល– ផ្លាកលេខខ្នាតធំ (ស្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០ រៀល– ផ្លាកលេខខ្នាតធំ (ស្លាក 1 គូ) លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០ រៀល៕