អតីតពិធីករ លាន អាហ្វ្រីលគីនីន ធ្លាយរឿង អា ស្រូវជំពាក់ លុយគេរាប់ម៉ឺនដុល្លារ។ ប៉ុន្ដែម្ដងនេះ មាននារីម្នាក់ ដែលជាសង្សារបស់លោក បានចេញមុខឈឺឆ្អាល ហើយថែមទាំងព្រ.មានអ្នកចេះដឹងរឿងគេ ថាប្រ.យ័ត្នឲ្យសមត្ថ,កិច្ចចា.ប់.ទៅវាស់កម្ព.ស់ទៀតផង។
មុននឹងមានដៃគូថ្មីនេះ លាន អាហ្វ្រីលគីនីន ជាអតីតស្វាមីរបស់ កែវ វល័ក្ខ។ ប៉ុន្តែពេលនេះ ពួកគេសុទ្ធតែមានដៃ.គូថ្មីរៀងខ្លួនហើយដែរ ប៉ុន្តែយ៉ាង.ណា កែវ វល័ក្ខ នៅតែកើតទុក្ខមិនសុខចិត្តដោយ.ថ្មីៗនេះ នាងបានបង្ហោះសារឌឺដង.ចំៗដល់អតីតស្វាមីផងដែរ។
ស្របពេលអតីតស្វាមី លាន អាហ្វ្រីលគីនីន កំពុងរស់នៅជាមួយ.អ្នកមេម៉ាយរូបស្រស់ជាអ្នកលក់.អនឡាញយ៉ាង.មានក្តីសុខនោះ កែវ វល័ក្ខ បានបង្ហោះសារដែល.មានអត្ថន័យថា «អ្នកដឹងបានដឹង អ្នកអត់ដឹង.នៅតែអត់ដឹង អាអើយអា មិនដឹងជាជេរបែបណាឱ្យ អស់កំ.ហឹងដែរខឹ.ង នូវទង្វើថោ.កទា.បរបស់វា.(កាតព្វកិច្ច+ទំនួលខុសត្រូវ+អាហារកិច្ច) បីចំណុចនឹងមានន័យយ៉ាងម៉េចបងប្អូន»។
ក្រោយមក អ្នកនាង កែវ វល័ក្ខ ដែលជាអតីតប្រពន្ធលោកលាន អាហ្វ្រីលគីនីន បានធ្វើកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មាន តារាញ៉ូវ បានទម្លាយរឿង លាន អាហ្វ្រីលគីនីន មិនមែនជាឧកញ៉ាទេ ព្រោះភាពជាក់ស្តែងលោកគ្មានលុយ និងជំពាក់គេជុំទិស។ ហើយអ្នកនាងបានបញ្ជាក់ថា បើលោកលាន អាហ្វ្រីលគីនីន ជាឧកញ៉ាដែលមានឡាយព្រហស្ថពីព្រះមហាក្សត្រមែន លោកប្រាកដជាយកមកបង្ហាញដើម្បីអួតហើយ។
គួរបញ្ជាក់ផងដែរថា ក្រោយរួមរស់រយៈពេលជាង ១០ឆ្នាំដោយមិនមានចំណងអាពាហ៍ពិពាហ៍ កែវ វល័ក្ខ និង លាន អាហ្វ្រីលគីនីន បានចែកផ្លូវគ្នារៀងខ្លួនដោយ.បន្សល់នូវកូនប្រុសស្រីចំនួនបួននាក់រស់.នៅជាមួយ កែវ វល័ក្ខ ជាម្តាយ។
សព្វថ្ងៃនេះពួកគេទាំងពីរក៏.មានដៃគូថ្មីរៀងខ្លួនដោយ កែវ វល័ក្ខ បានភ្ជាប់.ពាក្យជាមួយបុរសម្នាក់កាល.ពីពាក់កណ្តាលខែមេសាកន្លងទៅនេះ.ដោយមានការចូលរួមសាទរ.ពីសំណាក់.សាច់ញាតិជាច្រើន៕