រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចែករំលែកព្រោងព្រាតតែម្តង បន្ទាប់ពីបានឃើញកូនកំលោះកូនក្រមុំមានវ័យខុសគ្នាប្រៀបដូចឪពុកនិងកូនស្រីច្បងអុីចឹង។ អូ
ពិធីមង្គលការនេះ ត្រូវបានដឹងថាបានកើតឡើងនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ លោកតាជាកូនកំលោះមានអាយុ ៨៦ ឆ្នាំ រីឯកូនក្រមុំមានអាយុ ៤៧ ឆ្នាំ។
ពិតណាស់ ក្រោយពីបានឃើញបែបនេះ មនុស្សមួយចំនួនបានគិតថា មង្គលការនេះអាចធ្វើទៅបាន គឺដោយសារតែលោកតាមាន $$$ ច្រើនៗ។
តែទោះជាយ៉ាងណា អ្វីៗមិនដូចដែលមហាជន មួយចំនួនបានគិតទេ គឺតាមពិតលោកតា មិនមានជា «សេដ្ឋីស្រុកស្រែ» ឯណានោះទេ ដោយគាត់មានជីវភាព សមល្មមប៉ុណ្ណោះ ប៉ុន្តែ គាត់មាននិ ស្ស័យ សំណាងបានរៀបការ ជាមួយប្រពន្ធក្មេង ជាងខ្លួនរហូតពាក់កណ្តាល
ហើយមង្គលការប.ង្កការភ្ញាក់ផ្អើលនេះផងដែរ គឺគ្រាន់តែជាខួបអាពាហ៍ពិពាហ៍របស់ពួកគាត់ រួមជាមួយពិធីឡើងផ្ទះ ដែលកូនចៅរៀបចំឲ្យប៉ុណ្ណោះ ព្រោះពួកគាត់ជាប្តីប្រពន្ធនឹងគ្នាយូរហើយ។
នេះបើតាមការការបញ្ជាក់គណនីហ្វេសប៊ុកឈ្មោះ ឈានឈាន កូនស្រីច្បង បានបង្ហោះរូបភាព និងភ្ជាប់ Caption ថា៖ «មកពិធីឡេីងផ្ទះ និងការលោកតាបាន 12/6/2022»៕