លោកខេមរៈ សិរីមន្ត ធ្លាប់បានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ លោកនៅ.ក្នុងកិច្ចសន្យា កុងត្រាជាមួយផលិតកម្មហង្សមាស អញ្ចឹងទម្លា.ប់របស់លោក លោកធ្វើការកន្លែងណា តែងតែបំ.ពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។
ចំណែករឿងទៅមុខទៀតថា តើនៅទីនេះទៀត ឬយ៉ាងណា លោកមិនទាន់ដឹងទេ អនាគតនៅវែងឆ្ងាយ តែពេលនេះ នៅក្នុងកិច្ចសន្យាជាមួយគេ ត្រូវធ្វើការឲ្យបានល្អបំផុត។
លោកបន្តទៀតថា កាលលោក នៅផលិតកម្មយូធូប ក៏បែបនេះដែរ ផលិតកម្មបិទបានលោកឈប់ នៅសាន់ដេរ.ក៏ចឹងដែរ ធ្វើការរហូតដល់ផុត.កុងត្រាបានឈប់ អញ្ចឹងហើយ ទើបថៅកែផលិតកម្មទាំង២ ទាំង៣ស្រឡាញ់.លោកទាំងអស់ ព្រោះធ្វើទៅតាមផ្លូវច្បាប់ និងគុណធម៌ អត់មានទៅរំ.លោ.ភបំ.ពា.នសិទ្ធិអ្នកណាទេ។
ទោះយ៉ាងណា ពេលថ្មីៗនេះ មានប្រភព.ទ.ម្លាយថា តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចប់កិច្ចសន្យា.នៅក្នុង.ផលិតកម្មហង្សមាសនៅក្នុងខែ.កក្កដាខាងមុខនេះ ហើយ មានការលេច.ឮថា តារាចម្រៀង.ដែលស្ពាយងារ.ជាឧកញ៉ា ខេមរៈ សិរីមន្ត កំពុងសម្ងំថតបទចម្រៀងថ្មីៗ.ឱ្យផលិតកម្មរបស់.អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបទចម្រៀងថ្មីៗ.ទាំងនោះ ត្រៀម.នឹង.ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ.នៅក្នុងអំឡុង.ពេលប៉ុន្មាន.ខែខាងមុខនេះ។
អ្វីដែលកត់ សម្គាល់ បើតាមប្រភពស្និទ្ធជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត បានឱ្យដឹងថា នឹងមានពិធីរៀបចំទទួលជាផ្លូវការរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ពីសំណាក់ផលិតកម្មហ្គាឡាក់ស៊ីនៅក្នុងពេលឆាប់ៗនេះ៕