ព្រឹត្តិការណ៍ដ៏កម្របំផុត.មិន.ងាយបានឃើញ គឺភពចំនួន ៥ លើប្រព័ន្ធព្រះ.អាទិត្យរបស់យើង កំពុង.បង្ហាញរូប.រាងបណ្ដាក់គ្នានៅព្រឹកព្រលឹមក្នុង.ចុងខែមិថុនា ឆ្នាំ ២០២២ នេះ។ អូ
ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង ភពសៅរ៍ តម្រៀបគ្នាបង្អួតរូបរាង.របស់វាលើផ្ទៃមេឃនា.ព្រឹកព្រលឹម ក្នុងចុងខែមិថុនានេះហើយ ដោយអ្នក.ទស្សនាខ្លះក៏បានឃើញច្បាស់ទាំង ៥ ខណៈមួយចំនួនទៀត.មើលឃើញមិនសូវច្បាស់ ទៅតាមអាកាសធាតុតាមតំបន់ដែលពួកគេរស់នៅ។
ព្រឹត្តិការណ៍ភពបង្ហាញខ្លួនបណ្ដាក់គ្នានេះ អាចឃើញច្បាស់ល្អបំផុតគឺនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា រយៈពេលប្រមាណ ៤៥ ទៅ ៦០ នាទី មុនព្រះអាទិត្យរះ និយាយជារួម.គឺនៅពេលព្រលឹមស្រាងៗផ្ទៃមេឃកំពុងស្រឡះគ្មាន.ពពក ដោយព្រឹត្តិការណ៍.មួយនេះអមមកជាមួយវត្តមានរបស់ព្រះចន្ទមួយចំណិតផងដែរ។ ។
ទោះជាយ៉ាងណា ចំពោះប្រិយមិត្តដែល.ខកខាន មិនបានទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ កុំទាន់មានការ.ខកចិត្តសោកស្ដាយ ព្រោះថាព្រឹត្តិការណ៍.ភព ៥ បង្ហាញខ្លួនបណ្ដាក់គ្នា អាចមើលឃើញ.ដោយភ្នែកទទេនេះ នឹងលេច.វត្តមានជាថ្មីនៅ ១៩ ឆ្នាំខាងមុខ ពោលគឺ.នៅក្នុងឆ្នាំ ២០៤១។
គួរបញ្ជាក់ឱ្យដឹង.ថា បើតាម Sky & Telescope magazine ព្រឹត្តិការណ៍ភព ៥ ប.ង្ហាញខ្លួនប.ណ្ដាក់គ្នានេះ ធ្លា.ប់.លេច.វត្តមានកាលពីមុនក្នុងខែធ្នូ ឆ្នាំ ២០០៤ ប៉ុន្តែសម្រាប់ឆ្នាំនេះ គម្លា.តរវាង.ភពពុធ និង ភពសៅរ៍ គឺមានសភាពខ្លីជាង៕