ស្ត្រីម្នាក់បានទៅស្រែកយំ.នៅលើស្ពានជ្រោយចង្វា ដោយប្រកាសរកស្វាមីដែល.រស់នៅជាមួយគ្នាជាង.៣ឆ្នាំ ស្រាប់តែសុខៗចាកចេញទៅបាត់គ្មាន.ដំណឹង ហើយក៏ទាក់ទង.តាមទូរស័ព្ទមិនបានទៀត ធ្វើឱ្យរូបគាត់ព្រួយ.បារម្ភ និងព្យាយាម.ដើររក.ប្តីគ្រប់ទីកន្លែងអស់រយៈពេលជិត៣ខែទៅហើយ
ទើបដើរមកលើស្ពានជ្រោយចង្វាឈរយំ ដង្ហោយរកប្តី ដែលហេតុការណ៍នេះប.ង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ព្រោះតែស្មានថាស្ត្រីរូបនេះគិតខ្លីចង់ប.ញ្ចប់ជី.វិត កាលពីវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសម្តីស្ត្រីដែលស្វែងរកប្តីរូបនេះ.បានឱ្យដឹងថា គាត់មានឈ្មោះ អមរា ហៅស្រីពៅ អាយុ២៧ឆ្នាំ ចំណែកប្តីនាង.ដែលបាត់ខ្លួនមានឈ្មោះ ឆោម ប៊ុណ្ណារ៉ា អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ស្រ្តីរូបនេះបន្តថា រូបគាត់និងប្តីបានស្រឡាញ់គ្នាអស់រយៈពេលជាង.៣ឆ្នាំទៅហើយ និងបានសែនព្រេន.ទទួលដឹងឮពី.ឪពុកម្តាយទាំងសងខាង។ ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធមក គាត់បានមកស្នាក់នៅផ្ទះបងថ្លៃរបស់គាត់នៅម្តុំស្តុបណូគា ដោយបានរកស៊ីលក់ដូរហើយក៏មិនមានទំនាស់អ្វីនឹងប្តីដែរ។
ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់និងប្តីបានផ្លាស់ប្ដូរផ្ទះទៅស្នាក់នៅ.បន្ទប់ជួលនៅម្តុំផ្សារដើមថ្កូវវិញ ទើបប្តីរបស់.គាត់បានចាកចេញពីគាត់បាត់សូន្យឈឹង ដោយគ្មានដំណឹងអ្វីទាំងអស់ អស់រយៈពេលជាង៣ខែមកហើយ។
ចំណែកលេខទូរស័ព្ទ ហ្វេសប៊ុក និងប្រព័ន្ធទំនាក់ទំនងផ្សេងៗទៀត ប្តីរបស់គាត់ក៏.បានកា.ត់.ផ្ដា.ច់មិនឱ្យគាត់.ទាក់ទងបានទេ ហើយនៅពេលដែលគាត់ទំនាក់ទំនង.ទៅអ្នកផ្ទះខាងណាក៏គ្មានអ្នកណាប្រាប់ពីដំណឹងប្តីរបស់គាត់ដែរ ដោយពួកគាត់បាននិយាយថា «រឿងប្តីប្រពន្ធដោះ.ស្រាយខ្លួនឯងទៅ»។
រយៈពេលជាង៣ខែមកនេះ គាត់បានដើរសួរដំណឹងប្តីពីអ្នកស្គាល់គ្នា ហើយក៏មានអ្នកខ្លះបានប្រាប់ថា ប្តីរបស់.គាត់ត្រូវបានឃាត់ខ្លួន.ពាក់ព័ន្ធនឹងរឿងប្រើប្រាស់.គ្រឿ.ង.ញៀ.ន។ ប៉ុន្តែគាត់មិន.ជឿសម្តីគេទេ ដោយគាត់.គិតថា ប្តីរបស់គាត់.គឺនៅជិតៗគាត់ គ្រាន់តែគេ.ច.វេះមិនជួប.គាត់តែប៉ុណ្ណោះ ព្រោះជឿសម្តីគ្រួសារចង់ឱ្យគេបែ.កគ្នា.ទៅយកអ្នកថ្មី។
ស្រ្តីរូបនេះបន្តទៀតថា គាត់គ្មាន.បំណងមកលោ.ត.ទឹ.ក.នោះទេ គ្រាន់តែមករំ.សា.យ.អារម្មណ៍ ព្រោះតែស្មុ.គ.ស្មា.ញគំនិត ដេ.ករង់ចាំ.ដំណឹង.ប្តីតែម្នាក់.ឯង។ គាត់សូមប្រកាសឱ្យបុរសជាប្តីមាន.ឈ្មោះ ឆោម ប៊ុណ្ណារ៉ា ចេញមុខមកដោះស្រាយជាមួយគាត់ឱ្យដា.ច់ស្រឡះ កុំព្យាយាមគេ.ច.វេះ.បែបនេះទៀត ព្រោះគាត់ព្រមលះ.ប.ង់អស់ហើយសូម្បីតែគ្រួសារ ដើម្បីមករួមរស់ជាមួយប្តី បើចង់ចាកចេញគួរតែមកប្រាប់គាត់មួយម៉ាត់ផង៕