ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់.ពន្ធនាគារ.មួយឆ្នាំ តែទោ.សត្រូវព្យួរ
និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញ.ព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះ.លើសំណុំរឿងនេះ ក៏បានប្រកាសទុ.ក.សិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីល.គីនីន ប្តឹ.ងឧទ្ធរណ៍តាមកំណត់.ច្បាប់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកា.សសាលក្រមកំ.បាំងមុខ ដោយបាន.សម្រេចផ្តន្ទាទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុក.រយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោស.នោះត្រូវព្យួរ, ពិ.ន័យជាប្រាក់ចំនួន.១លានរៀល សម្រាប់ដាក់.ចូលក្នុងថវិកាជាតិ និងប.ង្គាប់ឲ្យស.ង.ថ្លៃជំ.ងឺ.ចិត្តចំនួន.២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។
ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបាន.ដើមបណ្តឹងប្តឹ.ងពី.បទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រ.ហ្ម.ទ.ណ្ឌ ប្រព្រឹត្តនៅក្នុង.រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លោកក៏ធ្លា.ប់.ត្រូវបានក.ម្លាំងនាយកដ្ឋាននគរ.បាលព្រ.ហ្មទ.ណ្ឌ ចាប់ខ្លួន.កាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡ.ប់.ទៅផ្ទះវិញ ក្រោយ.ប.ញ្ចប់ការសួរនាំ៕