ក្រោយពីនាយជីងចក់ បានចេញមុខឆ្លើយតបចំពោះការចោទប្រកាន់របស់អតីតភរិយាខ្លួនថា រឿងរ៉ាវដែលកើតឡើងគឺជាការរៀបគម្រោងរបស់ប្រពន្ធ ធ្វើស៊ីលុយអស់ជាងកន្លះលានដុល្លារ។
ខណៈពេលដែលនាយជីងចក់និយាយពីគម្រោងការណ៍ របស់ប្រពន្ធខ្លួនធ្វើស៊ីលុយជាងកន្លះលានដុល្លារនោះ ស្រាប់តែ មកហាជនដែលតែងតាមដាន រឿងរ៉ាវប្តីប្រពន្ធពីរនាក់នេះ ចេញមករិះគន់នាយ ជីងចក់ថា បើមានលុយ រហូតដល់ជាងកន្លះលានដុល្លារ អោយស្រីបោ.កហើយ ហេតុអ្វីមិនព្រមធ្វើផ្ទះ អោយម្តាយ សុខចិត្តអោយគាត់រស់នៅក្នុងខ្ទម ជរាធ្វើអី សុខចិត្តមកហ៊ឺហារឡូយ ឆាយខ្លួនឯង។
កន្លងមកអ្នកនាង ថា ប្អូនខ្លួនឯង ម្ដាយខ្លួនឯងមិនទាន់ទាំងមានផ្ទះសម្បែងនៅផង នៅក្រោមតង់ផង ហ៊ានឆាត ទៅទិញស្រីដេក មានលុយរាប់ពាន់ លុយគិតបងប្អូន មិនទាន់បានគិតផង។ អ្នកនាង ផល្លា ប្រាប់ទៅប្អូនថ្លៃទៀតថា ទោះជាអ្នកនាងលែង Adminជីងចក់ពិតមែន តែខ្លួនណែនាំចក់ឲ្យគិតគ្រួសារ គិតម្ដាយ គិតប្អូន ដោយអ្នកនាង និយាយថា
«បើគ្រួសារបងអញ្ចឹងហើយ បងអញ្ចឹងទៀតអ្នកណាមើលអ្នកណា អ្នកណាជួយអ្នកណា បើគ្រួសារអូនអញ្ចឹង អូនអញ្ចឹង ចក់អញ្ចឹង អ្នកណាជួយអ្នកណាអូន មិនទៅធ្លាក់ទឹក ធ្លាក់អណ្ដូងទាំងអស់គ្នា»។
អ្នកនាង បន្តថា «អីចឹង បានបង ចង់ឲ្យគាត់កាត់បន្ថយ អារឿងស្រីហ្នឹងខ្លះ មកទៅមើលគ្រួសារ មើលម្ដាយខ្លួនឯងខ្លះ ហើយបងផ្ដាំគាត់ ផ្ដាំហើយផ្ដាំទៀត ពេលណា ដែលតណ្ហាបងឡើងក្រាស់មកខ្លាំង បងទាញម្ដាយបងយកមកគិតមុនគេ តើម្ដាយបងមានដំបូលនៅនៅ ម្ដាយបងរស់ស្រួលនៅ ក្រែងម្ដាយបងនៅលើទឹកតើហ៊ី»។
អ្នកនាង ផល្លា បាននិយាយទៅកាន់ប្អូនថ្លៃទៀតថា «ខ្ញុំប្រដៅ ខ្ញុំណែនាំគាត់ ឲ្យគាត់គិតសុខហូ ឯងទៀត ខ្ញុំណែនាំចក់ឲ្យគិតសុខហូ ឯង គិតម្ដាយសុខហូ ឯងទៀត ម៉េចបានមកសើចយំខ្ញុំ អញ្ចឹង មិនបាច់សើចយំខ្ញុំទេ ព្រោះជីវិតខ្ញុំអត់បងអ្នកឯងទៅ មិនមែនខ្ញុំវេទនាទេ ជីវិតខ្ញុំ មានសព្វគ្រប់បែបយ៉ាង ផ្ទះ២ ៣ ឡាន៣០ម៉ឺនជាង២គ្រឿងបញ្ឈរចោលអត់មានអ្នកជិះ ពេជ្រ ខ្ញុំមានពាក់គ្រប់ឈុត មាសខ្ញុំមានរាប់រយតម្លឹង ចង់ឲ្យខ្ញុំយកមកបង្ហាញ គេថាខ្ញុំអួត។
អ្នកនាង បន្តថា «ដូចបងនិយាយអញ្ចឹងអូនណា បងអភ័ព្វតែ រឿងប្ដីមួយទេ ហើយក៏មិន មែនថា មួយជីវិតនេះអភ័ព្វមួយជីវិតដែរ គ្រាន់តែបងមិនទាន់ដល់លពេលវេលាណាមួយ បានជួបមនុស្សល្អ តែប៉ុណ្ណឹងទេ អីចឹង អូនមិនបាច់សើចយំបងទេ អូនខំប្រឹង…»។
នៅក្នុងការឡាយនោះ អ្នកនាង ផល្លា ក៏បានផ្ដាំទៅប្អូនថ្លៃរបស់ខ្លួនឲ្យរកការងារធ្វើ ដោយខ្លួនឯង កុំពឹងផ្អែកទៅលើAdminជីងចក់តែម្នាក់ ព្រោះចេញពីអ្នកនាងទៅ គ្នាអត់មានអីទេ ខ្លួនទទេ គ្នាត្រូវសាងជីវិតថ្មី គ្នាត្រូវការទិញឡានបង់រំលស់ ដើម្បីមានឡានជិះហាយសូក្នុងសង្គមវិញ។
ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយរបស់ពូចក់ កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឃើញថា ផ្ទុយស្រឡះពីការអះអាងខាងលើនេះ ដោយជីវិតមុនការពូចក់ថា មានលុយ មានឡាន២គ្រឿង ការហើយសល់តែ គូទខោ ត្រូវអតីតភរិយាលេបទ្រព្យអស់សរុប៥៧ម៉ឺនដុល្លារទៀត។
ក្នុងនោះ ពូចក់ បានរំលឹកថា ពេលអតីតភរិយាចាប់ឆាតលោកមានស្រីនោះ ជាការ ឈ្លោះគ្នាមែនទែន តែដោយមានការសម្របសម្រួលគ្នា ក៏ត្រូវរ៉ូវគ្នាវិញ។ ទោះយ៉ាងណា លោកថា ពេលនោះ អតីតភរិយា បានហែក លោកឡើងខ្ទេចអស់ហើយ ហើយមហាជន គេនាំគ្នានិយាយថា គេមើលងាយ គេជាន់ឈ្លី ដល់កិត្តិយស ដល់ម៉ែឪ ដល់គ្រួសារ នៅ យប់បានទៀត។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ព្រោះតែដើម្បីមនុស្សស្រី ដែលខ្លួនស្រឡាញ់ លោកត្រូវតែធ្វើឲ្យអស់ចិត្តចុងក្រោយ។
ក្នុងនោះ លោកបាន បញ្ជាក់ពីលក្ខខណ្ឌត្រូវ គ្នាវិញថា ភរិយាខ្លួនដាក់ លក្ខខណ្ឌឲ្យលោកឡាយ សុំទោសមុខ សាធារណៈជន លោកយល់ព្រម, ត្រូវទទួលកំហុសគ្រប់បែបយ៉ាង លោកយល់ព្រមទៀត។ ចំណែកលោក ក៏បាន ដាក់ ខក្ខណ្ឌ៣ទៅវិញផងដែរ ទី១ សុំទោសម្ដាយលោក ទី២ ធ្វើផ្ទះឲ្យម្ដាយលោកនៅស្រុក ទី៣ កាត់ ឈ្មោះរថយន្តJeepឲ្យលោកវិញ។ ៣ចំណុចនេះ ភរិយាលោក ព្រមដូចគ្នា។ តែលោកថា ចុងក្រោយ ៣លក្ខខណ្ឌហ្នឹងអត់មានធ្វើទាំងអស់។
និយាយដល់ត្រង់ចំណុចនេះ ពូចក់សម្ដែងការ ឈឺចាប់ថា ចិត្តខ្លួន បេះដូងខ្លួន ឈឺចាប់ ខ្លាំងណាស់ លុយខ្លួនឯងរកបានរាប់សិបម៉ឺន បែរជាត្រូវសុំគាត់ ឆ្លងកាត់គាត់ សុំធ្វើផ្ទះឲ្យម្ដាយ១ ធ្វើអត់បាន៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖