ខណៈដែល.ក្រុម.កំប្លែងCTN បាននាំគ្នាចា.ក.ចេញជា.បន្ដបន្ទាប់គ្នាបូក.រួមទាំងលោក.សុវណ្ណ ឬទ្ធី ហៅលោក.តាវ៉ិចទ័រ ដែលជាអ្នកនិពន្ធនិងដឹកនាំ.ក្រុមកំប្លែងCBS នោះក៍បានឈប់.កាលពីថ្ងៃទី២កក្កដា.ឆ្នាំ២០២២ ក្រោយលោកបាន.បំ.ពេញ.ការងារមួយនេះជាង១០ឆ្នាំនោះ
ពេលនេះអ្នកនាង.យុគ ចិន្ដា បែជាត្រូវទទួលបាន.ទំនុកចិត្តទាំងស្រុងពីអ្នកគ្រប់គ្រងថ្មី.ដែលនាយពាក់ម៉ី ហៅតា ជាតាឥណ្ឌា នោះតាមរយៈការទទួល.រ៉ាប់រងដឹក.នាំកម្មវិធី”បាទមេ”នៅរដូវកាលទី២។អ្នកនាងចិន្ដា
បានរំលឹកអនុស្សាវរីយ៍ថារយៈពេល.២០ឆ្នាំមកហើយដែលនាង.ឈជើងនៅCTN ហើយពេលនេះនាង.មានតួនាទីជានាយិកាត្រួតពិនិត្យគុណភាព។អ្នកនាងបាន.តាំងចិត្តថា.នឹងបំពេញ.តួនាទីថ្មីនោះឲ្យកាន់តែរីក.ចម្រើនថែមទៀត។
តាមរយៈការបន្ថែមតួនាទីថ្មីពីថ្នាក់ដឹកនាំ.ដល់អ្នកនាងយុគ ចិន្ដា នោះបញ្ជាក់ឲ្យឃើញថាពិធីការិនីវ័យ.៤៧ឆ្នាំរូបនេះនៅតែជាអ្នកមានឥទ្ធិពលម្នាក់របស់CTN ប៉ុន្ដែការចូលទៅជំនួសតំណែងលោកតាវ៉ិចទ័រ នោះគេមិនដឹងថាតើអ្នកនាងចិន្ដា
នឹងទទួលបានជោគជ័យដូច.លោកសុវណ្ណរិទ្ធី ឬយ៉ាងណានោះទេ.ព្រោះតែកន្លងមកគេឃើញ.អ្នកនាងមាន.ជំ.នាញតែការអត្ថាធិប្បាយនិងដឹកនាំ.កម្មវិធីសិល្បៈច្រើនជាង.ការកាន់តួនាទីផ្សេងៗ.។តែឆ្លងកាត់បទពិសោធន៍យ៉ាងជោគ.ជាំក្នុងសិល្បៈនោះគេជឿរថាអ្នកនាងចិន្ដា នឹងមិនរាថ.យចំពោះការងារ.ដែលនាងកំពុងជួបប្រទះឡើយ។
គូរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់.ទុកថានាង.យកការងារសំខាន់ជាងស្នេហា.ទើបធ្វើឲ្យពេលនេះ.ទោះជានាងមានវ័យរាងជ្រេបន្ដិចមែន តែនាងនៅតែមិនទាន់.ចូលរោងការឡើយ។យ៉ាងណា.សព្វថ្ងៃអ្នកនាងចិន្ដា មិនមែនទុក.បេះដូងឲ្យនៅទំនេរនោះទេគឺ
នាងមានម្ចាស់ចិត្តហើយតាមរយៈការស្វែងយល់ចិត្តបុរសម្នាក់ដែលមានវ័យច្រើនជាងនាង ហើយបើកុំតែមុននេះកូវីដ.ផ្ទុះខ្លាំងពេក កុំអីអ្នកនាងបាន.ចូលរោងការជា.មួយកំពូលស្នេហ៍តាំងពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ម្លេះ។
ប៉ុន្ដែជំនួយការអ្នកនាងចិន្ដា គឺលោកជីមមី បានអះអាងថាពិធីការិនី.ល្បីល្បាញរូបនេះនឹងអាចគិតគូរឿង.រៀបការសារជាថ្មីនៅឆ្នាំ២០២៣ ខាងមុខនេះ។
អ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលនាងពន្យាពេលរឿងរៀបការនេះដោយសារតែរងចាំឲ្យកូនស្រីសំណព្វចិត្តរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម មានអាយុ១៨ឆ្នាំសិន ព្រោះពេលនោះនាងនឹងឲ្យកូនស្រីធ្វើជាអ្នកកំដនាងរៀបការតែម្ដង៕