ស្ត្រីជាឈ្មួញរកស៊ីវិស័យអចលទ្រព្យដ៏ល្បី នៅក្រុង.សៀមរាបម្នាក់ ឈ្មោះ ជីវ ណារ៉ា ត្រូវដៃគូរកស៊ី.ជាមួយគ្នា ដាក់ពាក្យប្តឹ.ងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយចោ.ទ.ប្រ.កាន់ថា បានរំ.លោ.ភ.លើសេចក្តីទុកចិត្ត និងឆ.បោ.ក និងបានទទូចសុំឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តអនុវត្តច្បាប់ទៅលើឈ្មោះជីវ ណារ៉ា អោយមាន.ប្រសិទ្ធិភាព ត្បិតជនរូបនេះ.នៅតែបំ.ពានកិច្ចសន្យា។
លោកស្រីគង់ សៀកធី ដែលជាជ.នរ.ងគ្រោះនិងជាដើម.បណ្តឹង ដង្ហោយ.សុំបែបនេះ ក៏ព្រោះតែស្ត្រីជាចុង.បណ្តឹងឈ្មោះជីវ ណារ៉ា ភេទស្រី អាយុ៣៥ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅតែបន្តបំ.ពានកិច្ចសន្យាម្តងហើយម្តងទៀត។
ជួបសម្ភាសន៍ផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២នេះ លោកស្រីគង់ សៀកធី បានបរិយាយថា ដើមចមដែលនាំអោយមានការដាក់ពាក្យប្តឹង រហូតមានការចរចារធ្វើកិច្ចសន្យាសងប្រាក់ជាង.១០ម៉ឺនដុល្លារនេះ ដំបូងឡើយពួកគាត់.គង់ សៀកធី និងជីវ ណារ៉ា
បានដាក់ហ៊ុនគ្នារកស៊ីទិញដី.ដោយបង្កើតជាក្រុមហ៊ុនមួយឈ្មោះសុវណ្ណភូមិ អចលនទ្រព្យ។ ក្នុងពេលចាប់ផ្តើមដំណើរការពុះដីឡូត៍ និងសង់ជាផ្ទះល្វែងលក់ រូបគាត់ (គង់សៀកធី)បានផ្តល់លុយតាមរយ:ABAអោយទៅជនឆ.បោ.កឈ្មោះជីវ ណារ៉ា ជាបន្តបន្ទាប់ដើម្បីដំណើរ ការរកស៊ីក្នុងឆ្នាំ២០១៩។
លោកស្រីគង់ សៀកធី បានប្រគល់សិទ្ធឲជ.នឆ.បោក ឈ្មោះជីវ ណារ៉ាជាអ្នកគ្រប់គ្រង់ក្រុមហ៊ុន ពេលរូបគាត់មានភារកិច្ចទៅប្រទេសអូស្ត្រាលី ក៍ជាប់គាំ.ងដោយជំងឺកូវីដមួយរយៈទើបដឹងដំណឹងថា ដៃគូរកស៊ីមានគំនិតមិនល្អលួចដកប្រាក់ក្រុមហ៊ុនអស់។
លោកស្រីបន្តថា លុះខែកញ្ញាឆ្នាំ២០២១ពេលរូបគាត់បានមកដល់ស្រុកខ្មែរវិញ ក៍បានណាត់ជួបគ្នាដើម្បីពិនិត្យបញ្ជីចំណាយនិងចំណូល តែជ.ន.ឆ.បោកឈ្មោះជីវ ណារ៉ា ព្យាយាមគេ.ចវេ.សមិនជួប បើទោះបីបានណាត់ជាច្រើនដង។
ដោយជននេះមានគំនិតគេច.វេស រូបគាត់បានសម្រេច.អោយមេធាវីដាក់ពាក្យបណ្តឹងប្តឹងទៅក្រសួងមហាផ្ទៃ រកយុត្តិធម៌តាមផ្លូវច្បាប់ ។ ក្នុងពេលការសហការគ្នារកស៊ីជាមួយគ្នាពួកគាត់សុទ្ធសឹងមានឯកសារគ្រប់គ្រាន់ទាំងអស់.គ្នាដូច ជា ទិញ.លក់ដី.ផ្ទះល្វែង.ផ្តល់ប្រាក់ និងកិច្ចសន្យាផ្សេងៗទៀត។
លោកស្រីគង់ សៀកធី អោយដឹងទៀតថា ទិញដីមានទំហំ៩៨៧៨ម៉ែត្រការ៉េ កាលទិញ១ការ៉េតំលៃ៣៦$ ដោយការទិញដីនោះគឺបង់លុយជា៧ដំណាក់កាល ហើយបង់ជាបន្ត បន្ទាប់ បង់លុយបណ្តើរចូលលក់បណ្តើរ ពេលលក់បានគឺបង់ទៅអោយម្ចាស់ដីតាមកិច្ចព្រមព្រៀងនៃឯកសារដែលមានទីតាំងដីនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លុះ ពេលលក់ ១ការ៉េ១៥០$ទៅ១៨០$ និងមានសង់ជាផ្ទះល្វែងលក់ថែមទៀត បូករួមប្រាក់ដើម និងប្រាក់ចំណេញ រូបគាត់ត្រូវទទួលបានប្រហែល៧០ម៉ឺនដុល្លារ។ ប៉ុន្តែដោយ មានការចរចារគ្នាជាច្រើនដងដែលមានមេធាវីរបស់ជនឆ.បោ.ក និងឯកឧត្តម ពេជ្រ ស្រស់ ជួយសម្រប សម្រួលនៅក្រសួងមហាផ្ទៃផងនោះ រូបគាត់(គង់សៀកធី)
សុខចិត្តព្រមទទួលយកប្រាក់សរុបត្រឹមតែ ១០ម៉ឺនដុល្លារ និងដីមួយកន្លែងដើម្បីបញ្ចប់រឿង។កិច្ចព្រមព្រៀងសងប្រាក់ចំនួន១០ម៉ឺនដុល្លារនិងដីមួយកន្លែងដែលមានមេធាវី របស់ជនឆបោកឈ្មោះជីវ ណារ៉ា ចូលរួមបោះត្រា នឹងមាន ឯកឧត្តមពេជ្រ ស្រស់ ចូលរួមផ្តិតមេដៃដឹងឮផង ធ្វើនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ ដោយជ.ន.ឆ.បោក ជីវ ណារ៉ា បានសង់១ម៉ឺនដុល្លារសិន។
នៅខ្វះ៩ម៉ឺនដុល្លារនិងដីមួយកន្លែង នឹងត្រូវសងនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២។ ប៉ុន្តែដល់ថ្ងៃកំណត់ ជ.នឆ.បោកឈ្មោះជីវ ណារ៉ារូបនេះគេចវេសមិនព្រមសងប្រាក់ឡើយ រហូតសមត្ថកិច្ចក្រសួងមហាផ្ទៃ ចេញលិខិតកោះហៅអោយចូលខ្លួនទៅដោះស្រាយ ហើយជ.ន.ឆ.បោកឈ្មោះជីវ ណារ៉ានេះនៅតែគេ.ចវេ.សមិន.ចូលខ្លួនដោះស្រាយ
ដោយលឺថាមានអ្នកមានអំណាចការពារទៀតផង ដោយហេតុផលទាំងអស់នេះហើយ ដែលរូបគាត់ទទូចដង្ហោយសុំអោយសមត្ថកិច្ចក្រសួង មហាផ្ទៃ មេត្តាបន្តអនុវត្តវិធានការច្បាប់ ទៅលើជ.ន ឆ.បោក ឈ្មោះជីវ ណារ៉ា អោយមានប្រសិទ្ធិភាព កុំអោយមានអ្នកចា.ញ់បោ.កបន្តបន្ទាប់ទៀត ហើយលោកស្រីរំពឹងថា ច្បាប់នឹងមិនលើកលែងអោយបុគ្គលដែលប្រព្រឹត្តបទរំលោភលើទំនុកចិត្ត និងឆ.បោកនេះឡើយ។
ជុំវិញការចោ.ទប្រកាន់របស់.លោកស្រី គង់ សៀកធី ដូចបានបញ្ជា.ក់ជូនខាងលើ អង្គភាពសារព័ត៌មានយើងមិនអាចស្វែងរកជួបលោកស្រីជីវ ណារ៉ា ដើម្បីសុំការបកស្រាយបានទេ។ អង្គភាព រងចាំទទួលចំពោះការប្រតិកម្មពីគូភាគី រាល់ម៉ោងធ្វើការ៕