នៅទីបំផុតតារាចម្រៀង នេន ទុំ បានចេញមុខសុំ ទោស និងបញ្ជាក់ពីហេតុផលដែល នាំអោយរូបលោក សម្រេចចិត្ត សាក់រូបព្រះព្រហ្មនៅ កំភួនជើង ក្រោយរ ង ការរិះ គ ន់ យ៉ាងចាស់ដៃពីមហាជន។
នេន ទុំ បានទទួលស្គាល់កំហុសនូវអ្វីដែលលោក បានធ្វើរឿងនេះ ដោយមិននឹកស្មានថា ទទួលការស្តីប ន្ទោសពីមហាជន ដែលផ្ទុយពីអារម្មណ៍ពិត នៃការស្រឡាញ់របស់លោក។
តាមរយៈវីដេអូឃ្លីប ដែលបានបង្ហោះតាមបណ្តាញសង្គមកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ នេន ទុំ បានលើក ឡើងថា «លោកពិតជាមិននឹក ស្មាននូវអ្វីដែល លោកបានបង្ហាញរូបសាក់ ព្រះព្រហ្មនៅ កំភួនជើង
មានការស្តីប ន្ទោសច្រើនពីមហាជននោះឡើយ»។ លោកបញ្ជាក់ថា «តាមពិត លោកបានសម្រេច សាក់រូបខាងលើនេះ នៅជើង ដោយសារតេលោកមានចិត្តស្រឡាញ់ ខណៈពេលលោកក៏មិននឹកស្មានមាន ការខុសឆ្គងសម្រាប់មហាជន»។
លោកថា «លោកសាក់នៅ ជើងនេះ គឺដោយសារលោកគិតថា ពេលដែលលោកមានឱកាស ឡើងឆាក ជាពិសេសឆាក អន្តរជាតិណាមួយនោះ នោះលោកនឹង អាចបង្ហាញស្នាមសាក់មួយនេះ អោយគេដឹងថា នោះគឺជាខ្មែរ»។
លោកបន្ថែមថា «ដោយចិត្តស្រឡាញ់ ហើយរកនឹកមិនឃើញ ការសាក់នេះនៅកន្លែងណា ផ្សេងឡើយ ព្រោះនៅលើរាងកាយ លោក ជាពិសេសដៃទាំងពីរ គឺមានសាក់ ប្រាសាទ អង្គរ និងភ្លេងខ្មែរហើយ ហើយបើលោកសាក់រូបនេះ នៅលើដៃទៀត វាមើលទៅមិនលេចធ្លោ»
នេន ទុំ លើកឡើងទៀតថា «លោកបានចំណាយពេលជាច្រើនម៉ោង និងការឈឺ ចា ប់ដោយសារការ ចាក់សាក់រូបដែលខ្លួនស្រឡាញ់ ប៉ុន្តែពេលដែលចេញមក លោកបែរជាត្រូវមានកំហុស បែបនេះទៅវិញ។ យ៉ាងណាលោកសុំ ទោ សនូវ កំហុ សនាពេលនេះ ដោយសារលោកនឹកស្មាន មិនដល់ ហើយលោកសុំស្នើអោយមហាជនមានការ យោគយល់ និងកុំប្រើពាក្យពេចន៍ មិនសមរម្យនៅក្នុងការរិះគន់ម កលើរូបលោក»។
លោកបញ្ជាក់ថា «មហាជនមិនពេញចិត្តអាចប្រើពាក្យ ធម្មតាប្រាប់មកលោកបាន ក្នុងន័យស្ថាបនា ហើយលោក ទទួលយក ខណៈពេលលោកយល់ស្របថា លោកជា មនុស្សមហាជន ហេតុនេះធ្វើអ្វីត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។