បុរសវ័យចំណាស់ម្នាក់ មានមុខរបរដើរលក់ផ្លែត្របែក តាមម៉ូតូ នៅតាមចំនុចភ្លើ ងស្តុ ប ក្នុងទីក្រុង បានធ្វើឲ្យគេឯង គោរពស្ញប់ស្ញែងពីទឹកចិត្តព្រហ្មវិ ហារ ធម៌របស់គាត់ ចំពោះកូនស្រីតូចម្នាក់ ។ ជាមួយផ្លែត្របែ ក ច្រកក្នុងថង់តូចៗ ភ្ជួររនោង លើម៉ូតូ បុរសរូបនេះតែងតែ ដឹកកូនស្រីតូច របស់ខ្លួនទៅជាមួយដែរ ។
នៅរៀងរាល់ពេលដែលគាត់ ឈប់ម៉ូតូលក់ដូរ បុរសនោះ តែតែង ទាញ ក្តាឈ្នួនពីម៉ូតូកង់បី មកឲ្យកូនស្រីតូចរបស់ ខ្លួនរៀន មិនឲ្យទំនេរឥតប្រយោជន៍ នោះឡើយ ។ រៀនអានអក្សរ រៀន សរសេរ ក ខ គ ឃ ង ជាដើម ។
អ្នកឃើញសកម្មភាពបុរស រូបនេះ និងកូនស្រី បានកោតសេរសើរ និងស្ញប់ស្ញែង សកម្មភាពឪពុកកូនទាំងពីរនាក់នេះ យ៉ាងខ្លាំង ។ មើលទៅទោះបីឪពុកហ ត់ កា យ តែមិនខ្វះក្តីស្រឡាញ់ ចំពោះកូនស្រីនោះឡើយ ។ នៅពេលទិដ្ឋភាពបែបនោះ ពលរដ្ឋខ្លះបានលើកឡើងថា បើជាកូនអ្នកវិញប្រហែលនោះ ជាពេលវេលា ដែលពួកគេមើលទូរស័ព្ទដៃបាត់ទៅហើយ ។ អ្នកខ្លះ ទៀតបានត្រឹមឃើញរូបបុរស នេះ និងក្មេងស្រីតូច ដែលគេបានចែក ចាយ តាមបណ្តាញសង្គម ក៏រំជួលចិត្តដែរ ។
រូបភាពដ៏សែនមានន័យ ប៉ុន្មានសន្លឹកត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គម កាលពីថ្មីៗកន្លងទៅនេះ ។ ជាមួយ និងម៉ូតូចាស់មួយគ្រឿង ដែលមាន សណ្តោងរ៉ឺម៉ក់ មានផ្ទុកដោយសម្លៀក បំពាក់ខ្លះ សំបកកំប៉ុង និងមាន ព្យួរថ ង់ លក់ផ្លែត្របែកជាច្រើនសម្រាប់ចល័ត លក់នៅតាម ស្តុបសាធារណៈ ក្នុងរាជធានីភ្នំពេញ ។
មើលទៅម៉ូតូកង់បីនេះមិនត្រឹមជាតូបលក់ផ្លែឈើនោះទេ អាចជាកន្លែងស្នាក់អាស្រ័យពីរនាក់ ឪកូននេះទៀតផង ។ ក្មេងស្រីតូច បានអង្គុយសរសេរ អក្សរនៅលើក្តារឈ្នួនមួយផ្ទាំងយ៉ាងយក ចិត្តទុកដាក់ នៅក្បែរបុរស ចំណាស់ ដែលទំនង ជាឪពុកនៅលើកម្រាលចាស់ក្បែរអគារឯក ជនមួយ ជាប់នឹងភ្លើងស្តុប ចរាចរណ៍មួយកន្លែង ។
នៅពេលនោះបុរសជា ឪពុក គាត់លក់ផ្លែ ត្របែក បណ្តើរងាក មកមើលកូនស្រីបណ្តើរ ។ អ្នកឃើញរូបភាពនេះ បានយល់ថា លោកឪពុក បានយល់ដឹងពី តម្លៃនៃវិជ្ជា ដូច្នេះហើយបានជាលោក ព្យាយាមឲ្យស្រីតូចរបស់ខ្លួន ខិតខំរៀនសូត្រ ពិសេសរក្សាទម្លាប់រៀនសូត្រនេះឯង ។
ជាការពិតណាស់ គ្មានទ្រព្យសម្បត្តិណាគាប់ប្រសើរ និងវិសេសវិសាលជា ជាងចំណេះដឹងនោះឡើយ ឪពុកម្តាយស៊ូ លំបាក តែស្វះស្វែងរកគ្រប់មធ្យោបាយគ្រប់បែប យ៉ាងឲ្យតែកូនបានរៀនសូត្រ ដោយយល់ថា ចំណេះវិជ្ជានេះហើយដែល ជាទ្រព្យដែលមានតម្លៃសម្រាប់កូននាពេលអនាគត ។
អ្នកបានឃើញរូបនោះម្នាក់បាននិយាយថា រូបភាពប៉ុន្មាន សន្លឹកនោះ បានបញ្ជាក់យ៉ាង ច្បាស់ៗ ពីទឹកចិត្តរបស់ឪពុកដែលតែងតែគាំទ្រ លើកចិត្តឲ្យកូនបានរៀនសូត្រ បើទោះបីជា ជួបប្រទះនូវបញ្ហាសេដ្ឋកិច្ចគ្រួសារ ត្រូវរកព្រឹក ខ្វះល្ងាចក្តី ក៏មិនឲ្យកូនបោះបង់ការសិក្សាដែរ ។
ចំណែកក្មេងស្រីដ៏គួរឲ្យស្រឡាញ់ នោះវិញ គឺពិតជាគំរូដ៏ល្អមួយសម្រាប់ កុមារដទៃទៀតដែលក្មេងៗមួយចំនួន មានឱកាសទទួលបានការអប់រំរៀនសូត្រពីសាលាហើយ ប៉ុន្តែបែរមិនជា មិនប្រឹងប្រែង ក្រេបជញ្ជក់យក ចំណេះដឹង ទាំងនោះទៅវិញ ។
អ្នកនិយមលេងហ្វេសប៊ុកខ្លះក៏បានចូលទៅ បញ្ចេញមតិដោយទឹក ចិត្តអាណិត ស្រឡាញ់ និងពោលសរសើរដល់ ឪពុកកូននេះថា« មិនច្បាស់ថា គាត់ជាឪពុក រឺជាជីតាទេ ប៉ុន្តែអ្វីដែលច ង់ផ្តោតលើនោះគ្រប់ពេល ជិះឃើញគាត់ គឺគាត់តែង តែបង្រៀនអូនតូចហ្នឹងរហូត ហើយមើលទៅ អូនតូច និងក៏ចូលចិត្តការ សរសេរអក្សរដែរ ។
មានក្រមិនសំខាន់ៗលើការអប់រំរបស់ អាណាព្យាបាល និងឥទ្ធិពលសង្កមដែលនាង កំពុងរស់នៅ កុមារដូចជា ក្រដាសស មួយផ្ទាំងអញ្ចឹង ហើយក៏ដូចជាMemory Card ផងដែរ គេនឹងកត់ទុកនូវទង្វើសកម្មភាពគ្រប់យ៉ាង ដែលយើងប្រព្រឹត្តជា រៀងរាល់ថ្ងៃ ហើយគេក៏នឹងត្រាប់តាមយើងដូចគ្នា ហេតុនេះហើយ ចូលផាត់ សេចក្តីល្អលើក្រដាសនោះ ជៀសវាងសេចក្តីអាក្រក់មកផាត់ជំនួសសេចក្តីល្អវិញ»៕