សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺ ជុំវិញការបង្ហោះព័ត៌មានជុំវិញការចា.ប់ខ្លួន.អតីតកីឡាករប្រដាល់ ១រូប ឈ្មោះជិន រ៉ា ដែលបុគ្គលនេះ ត្រូវចា.ប់ខ្លួន.ពា.ក់ព័ន្ធករណីការ.ចា.ប់.ឃុំឃាំ.ង.និងប.ង្ខាំ.ង.មនុស្សដោយខុសច្បាប់ នៅសណ្ឋាគារ មួយកន្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ បាន.បញ្ជាក់ថា «អ្នកនាំពាក្យនៃសាលាដំបូង.ខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគ្រប់ប.ណ្តាញសារព័ត៌មាន មេត្តាជ្រាបថា
ថ្មីៗនេះ តាមរយៈបណ្តាញសង្គម បាន.បង្ហោះផ្សព្វផ្សាយថា “មានការអាណិតជាព.ន់.ពេ.កចំ.ពោះអតីតកីឡាករ ជិន រ៉ា ដែលពេលនេះកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង ដោយពុំមានកំហុសឡើយ” ហើយនៅលើ Page YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះផងដែរថា “ការចា.ប់ខ្លួន.កីឡាករ ជិន រ៉ា កញ្ញាពេជ្រ ចរណៃ បានប.ង្ហោះរឿងអយុត្តិធម៌ និងស្នើដល់សម្តេចតេជោ ឱ្យជួយ”។
ដើម្បីចៀសវាងការភ័ន្តច្រលំទៅលើចំណាត់ការពាក់ព័ន្ធនឹងករណី.ខាងលើនេះ អ្នកនាំពាក្យនៃសាលា.ដំបូងខេត្តព្រះសីហនុ មានកិត្តិយស សូមបំភ្លឺ និងជម្រាបជូន.សាធារណជន និងគ្រប់ប.ណ្តាញសារព័ត៌មានដូចខាងក្រោម ៖
ទី១- ឈ្មោះជិន ភារៀង ហៅជិន រ៉ា ត្រូវបានសមត្ថកិច្ចចា.ប់.ឃា.ត់ខ្លួន នៅក្នុងហេតុការណ៍ពាក់ព័ន្ធនឹងការចា.ប់.ឃុំ.ឃាំ.ងនិងប.ង្ខាំ.ងមនុស្សដោយ.ខុសច្បាប់ នៅសណ្ឋាគារមួយ ដែលឈ្មោះ.ជិន ភារៀង ហៅ ជិន រ៉ា បម្រើការជាសន្តិសុខ ហើយករណីនេះ មិនពាក់ព័ន្ធទៅនឹងការប.ង្ហាត់ បង្រៀនគុនខ្មែររបស់.ឈ្មោះជិន រ៉ា នោះទេ។
ផ្អែកតាមរបាយការណ៍.របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល.ខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០ៈ០០នាទីព្រឹក គណៈបញ្ជាការឯកភាព.ខេត្តព្រះសីហនុ រួមជាមួយ.ក.ម្លាំងជំនាញស្នងការដ្ឋាននគរបាល បានធ្វើការឆែកឆេរ.សណ្ឋាគារជីងកាង ក្នុងនោះរកឃើញ.មានបន្ទប់មួយ នៅជាន់ទីពីរ ដែលជាបន្ទប់សម្រាប់ប.ង្ខាំង.មនុស្សខុសច្បាប់។
បន្ទាប់ពីការឆែកឆេរបន្ទប់.នោះរួច សមត្ថកិច្ចបានរំ.ដោះជ.ន.រង.គ្រោះចំនួន.២នាក់ និងដកហូត.សម្ភារៈ.សម្រាប់ធ្វើសកម្មភាពបង្ខាំងមនុស្ស រួមមាន ៖ ដំបងឆក់ កៅអីមាន.ផ្សាដៃ.ចា.ប់ជើង.វិសចា.ក់.បេតុង និងកាំភ្លើងខ្លីមួយដើម ម៉ាក SIG SAUER បង់.មួយ គ្រា.ប់ចំនួន១៦គ្រា.ប់ ដែលលាក់នៅក្នុងទូដែករបស់ជ.នស.ង្ស័យ WENG GAO YANG។
តាមចម្លើយបញ្ជាក់របស់ជ.ន.ស.ង្ស័.យ.ឈ្មោះ WENG GAO YANG ថា កាំភ្លើងនេះ គឺបានមកពីឈ្មោះជិន ភារៀង ហៅ ជិន រ៉ា ដែលមានតួនាទីជាសន្តិសុខ នៅសណ្ឋាគារជីង.កាង និងជាអ្នកយាមកា.ម.មិនឱ្យជ.ន.រ.ងគ្រោះរត់ចេញពីបន្ទប់។
ទី២- ចំពោះករណីខាងលើនេះ បន្ទាប់ពីទទួលបានសំណុំរឿងពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយផ្អែកលើភ័ស្តុតាងដែល.សមត្ថកិច្ចប្រមូលបាន អយ្យការ.អមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់.ការលើសំណុំរឿង.ព្រហ្មទណ្ឌ.លេខ ៣៩៣ ចុះ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២
និងបានសម្រេចបើកការស៊ើបសួរ.លើអង្គហេតុខាងលើ និងដាក់ឱ្យស្ថិតនៅ.ក្រោមការពិនិត្យលើឈ្មោះ.ជិន ភារៀង ហៅជិន រ៉ា ភេទប្រុស ពីប.ទ.ចា.ប់.ឃុំ.ឃាំ.ង.និងប.ង្ខាំ.ង.មនុស្សដោយខុសច្បាប់ និងកាន់កា.ប់.អា.វុ.ធ.ដោយគ្មាន.ការអនុញ្ញាត រួមទាំងជ.ន.ស.ង្ស័.យ.៤នាក់ផ្សេងទៀត និងបាន.បញ្ជូនសំណុំរឿងបន្តទៅតុលាការ។
នៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានប.ង្គាប់ឱ្យឃុំខ្លួន.ជនត្រូវចោទ.ទាំងប្រាំខាងលើ ហើយបាន.បំ.ពេញកិច្ចនីតិវិធីរបស់ខ្លួន ដោយបានធ្វើការកោះ.ហៅ.ជនត្រូវចោទ មកធ្វើការ.សាកសួរ កោះ.ហៅជ.ន.រងគ្រោះ
សាក្សី និងបានធ្វើលិខិតជូនដំណឹងបិទការស៊ើបសួរ ជូនមកតំណាងអយ្យការរួចហើយផងដែរ។ ទន្ទឹមនេះ នៅក្នុងសំណុំរឿងនេះ មកដល់បច្ចុប្បន្ន ពុំមានជនត្រូវចោទណាមួយ ត្រូវបានធ្វើការដោះលែងឱ្យនៅក្រៅឃុំជា.បណ្តោះអាសន្ននោះទេ។
ទី៣- ជាថ្មីម្តងទៀត អ្នកនាំពាក្យនៃសាលាដំបូងខេត្តព្រះសីហនុ សូមគូសបញ្ជាក់ថា ការចា.ប់ខ្លួន.ឈ្មោះជិន ភារៀង ហៅជិន រ៉ា គឺពាក់ព័ន្ធនឹងបទ ចា.ប់.ឃុំឃាំ.ងនិងប.ង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អា.វុ.ធដោយគ្មានការអនុញ្ញាត ដែលជាប.ទល្មើ.សព្រហ្មទ.ណ្ឌ ហើយដែល ករណីនេះ មិនជា.ប់ពាក់ព័ន្ធទៅនឹងការប.ង្ហាត់បង្រៀនគុនខ្មែររបស់.បុគ្គលរូបនេះ ដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន និង Page Youtube មួយចំនួននោះទេ។
ចំពោះសំណុំរឿងនេះ សាលាដំបូង.និងអយ្យការអមសាលាដំបូង.ខេត្តព្រះសីហនុ នឹងពិនិត្យស្រាវជ្រាវ.ដោយយកចិត្តទុកដាក់ និងឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរក.ឱ្យឃើញការពិត ដោយអនុវត្តស្រប.តាមច្បាប់ និងនីតិវិធីជា.ធរមាន»៕