Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)

Posted on March 24, 2023

ខាងម្ចាស់ដី ចេញបំភ្លឺហើយ ជុំវិញករណីម្ចាស់បុរី ម៉ន ដានី ដែលបានផ្សាយថា ​ចំណាយ​លុយ ១២​លាន ៧​សែន​ដុល្លារ ទិញ​ដី ១០០​ហិ​កតា តែមិនបានប្លង់ គឺជារឿងមិនពិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មី​ៗ​នេះ រឿងរ៉ាវ​ក្តៅ​គគុក​មួយ​ បាន​កើតឡើង បន្ទាប់​ពី លោកស្រី ម៉​ន ដា​នី ស្ថាបនិក​បុរី ក្រុមហ៊ុន ម៉​ន​ដា​នី រៀល​អ៊ី​ស្ទេ​ត និង​ស្វាមី​ជាជនជាតិ​ថៃ សញ្ញា​ត្តិ​ខ្មែរ បាន​ធ្វើការ ឡាយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ស្រែក​ទ្រហោយំ ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី និង​ស្វាមី ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ចំណាយ​លុយ ១២​លាន ៧​សែន​ដុល្លារ ទិញ​ដី ១០០​ហិ​កតា នៅ​ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ តែ​មិន​បាន​ប្លង់ និង​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ មេត្តា​ជួយ​រក​យុត្តិធម៌ បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សំណួរ​ដែល​គួរ​ពិចារណា​មួយ​នោះ គឺថា ខេភី ម៉​ន ដា​នី ថា ចាយ​លុយ​អស់ ១២​លាន ៧​សែន​ដុល្លារ ​អត់​បាន​ប្លង់ តើ​ពិតមែន​ក៏​អី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​លិខិត​ជូនដំណឹង​ជា​សាធារណៈ​របស់​មេធាវី វិញ គី​ម ​លី ដែល​ធ្វើ​កិច្ច​តំណាង​ដោយ​ អាណ្ណត្តិ សម្រាប់​ម្ចាស់​ដី ដែល​មានឈ្មោះ សូ សុវណ្ណ អៀម បូ​ផា​រី និង​ឈ្មោះ សូ លី​តា ដែល​បាន​ផ្ញើ​ជូន​ម្ចាស់​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ទិញ​ដី ទំហំ ១០០ ហិ​កតា ពី​ឈ្មោះ សូ សុវណ្ណ និង​ឈ្មោះ អៀម បូ​ផា​រី និង​ឈ្មោះ សូ លី​តា ដែល​ជា​អ្នកលក់​ដី ក្នុង​តម្លៃ​សរុប ៣៥ លាន​ដុល្លារ​អា​មេ​រិ​ក (​សាម​សិប​​ប្រាំ​លាន ដុល្លារ​អា​មេ​រិ​ក​) តាម​កិច្ចសន្យា​ទិញ​-​លក់ អចលនវត្ថុ ចុះ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​២០២០ និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​កែប្រែ​កិច្ចសន្យាលក់​-​ទិញ អចលនវត្ថុ ចុះ​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២២ បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា លោកស្រី ម៉​ន ដា​លី មិន​បាន​ប្រគល់​គ្រប់​តាម​កិច្ចសន្យា​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេធាវី វិញ គី​ម​លី បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ ដែល​មានកម្ម​វត្ថុ ៖ «​ឆ្លើយ​តប​នឹង​ការ​ផ្សាយ​ផ្ទាល់ ​និង​សំ​ណេ​រ​ជា​អក្សរ​ដែល​បង្ហោះ​ជា​បន្តបន្ទាប់ របស់​ឈ្មោះ ម៉​ន ដា​នី ភេទ ស្រី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ តាម​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ ម៉​ន ដា​នី លើ​ករណី​លក់​-​ទិញ​ដី ទំហំ​១០០​ហិ​កតា ស្ថិត​នៅ​គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​លិខិត​ជូនដំណឹង​ជា​សាធារណៈ​របស់​មេធាវី វិញ គី​ម​លី បានឱ្យ​ដឹង​ថា ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ផ្សាយ​ផ្ទាល់ តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉​ន ដា​នី ចំនួន​៣​លើក ដែល​លើក​ប្រធានបទ​ថា «ខេភី ចាយ​លុយ ​១២​លាន ៧​សែន​ដុល្លារ ​​ទិញ​ដី អត់​បាន​ប្លង់ ចុង​ក្រោយ​អ្នក​វិនិ​យោគ​​ប្តី​បរទេស​សញ្ជាតិ​ខ្មែរ​ដូច​ខ្ញុំ ត្រូវ​រង​គ្រោះ​អស់​គ្រប់យ៉ាង​» ជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះគឺ «​ជា​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​ទំលាក់​កំហុស​ដោយ​ចេតនា​ទុច្ចរិត ដោយ​ធ្វើ​ឱ្យ​សាធារណៈជន និង​តតិយជន​ទិញ​ដី​-​ផ្ទះ​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មា​នទី​តាំងនៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំង​កម្មករ មានការ​ភាន់ច្រឡំ​មក​លើ​ម្ចាស់​ដី​ថា ​ម្ចាស់​ដី​បាន​ទទួល​ប្រាក់​ថ្លៃ​លក់​ដី​គ្រប់​ចំនួន​ហើយ​ បែរ​ជា​មិន​ព្រម​ប្រគល់​ប្លង់​ទំហំ ១០០ ហិ​កតា ជូន​អ្នកទិញ​ដី​ទៅ​វិញ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ការ​លើក​ឡើង​នេះ គឺជា​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បង្ខំ​ឱ្យ​ម្ចាស់​ដី ប្រគល់​ដី និង​ប្លង់​ដី​ច្បាប់​ដើម​ជូន​អ្នកទិញ ទាំង​ដែល​អ្នកទិញ​ដី​មិន​បាន​បង់ប្រាក់​ថ្លៃ​ទិញ​ដី តាម​កិច្ចសន្យា​» និង «​បំពាន​កិច្ចសន្យា​ធ្ងន់ធ្ងរ​តាម​ការ​មិន​អនុវត្ត​កាតព្វកិច្ច​» ដោយ លោកស្រី ម៉​ន ដា​នី និង​ស្វាមី​បាន​លើកយក​កិច្ចសន្យា​ទី​១ ដែល​ជា «​កិច្ចសន្យា​មិន​មាន​អានុភាព​» លើ​ការ​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​ដី និង​ចុះបញ្ជី​ផ្ទេរសិទ្ធិ​កាន់កាប់​រវាង​អ្នកទិញ​ដី និង​ម្ចាស់​ដី ដែល​ត្រូវ​ជំនួស​ដោយ​កិច្ចសន្យា​ទី​២​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​មេធាវី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​លិខិត​ដរដែល លោក មេធាវី វិញ គី​ម​លី បាន​បន្ត​ថា «​ម្ចាស់​ដី គឺជា​ជន​សុច្ចរិត និង​ស្មោះត្រង់ ពីព្រោះ​ម្ចាស់​ដី​ គឺ​មាន​ដី​ពិតប្រាកដ និង​រង់ចាំ​ប្រគល់​ប្លង់​ដី​ច្បាប់​ដើម​ជូន​អ្នកទិញ ដោយ​បាន​អនុ​វត្ត​កាតព្វកិច្ច​តាម​កិច្ចសន្យា​»​។ លោក​មេធាវី បន្ត​ថា «​តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន គឺ​ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​លក់ និង​ប្រមូលប្រាក់​លើ​ដី​ដែល​មាន​ទំហំ​១០០ ហិ​កតា ស្ថិត​ក្នុង​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឱ្យទៅ​តតិយជន​ស្ទើ​តែ​ទាំងស្រុង​ទៅ​ហើយ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ក្នុងនាមមេធាវីតំណាងឱ្យអាណត្តិ​ឱ្យម្ចាស់ដី និងមានការឯកភាពពីម្ចាស់ដី លោក មេធាវី វិញ គី​ម​លី សូមអញ្ជើញឈ្មោះ ម៉ន ដានី និងប្តីឈ្មោះ ឃុនថាវង្ស ផងផាន់ មកទទួលប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ករ សរ ០១១២៣៩​ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ច្បាប់ដើម មានទំហំដី ៥០ ហិកតា ដោយភ្ជាប់កាតព្វកិច្ចបង់ប្រាក់ថ្លៃដី ចំនួន ៤លាន ១៥មុឺន ​ដុល្លារអាមេរិក និងប្រាក់ថ្លៃដីដំណាក់កាលទី១ ចំនួន ៤លាន ៣៥មុឺន​ដុល្លារអាមេរិក លើការសុំចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់ដី ៥០ ហិកតា បន្ទាប់ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបប្រាក់ ដែលអ្នកទិញដីត្រូវបង់គឺចំនួន ៨លាន ៥០មុឺន ដុល្លារអាមេរិក ជូនម្ចាស់ដី គិតចាប់ពីថ្ងៃជូនដំណឺងនេះតទៅ ក្នុងអំឡុងពេលសមរម្យ ដើម្បីអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាទី២ ខាងលើព្រមគ្នា តាមការព្រមព្រៀងនាពេលកន្លងមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកផងដែរថា ក្រុមហ៊ុន​ ម៉ន ដានី​ រៀលអ៊ីស្ទេត​ ​របស់លោកស្រី ម៉ន ដានី ត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ឈប់សកម្មភាពអាជីវកម្ម នៅគម្រោងទី២៩​ តាមផ្លូវជាតិលេខ៥១ ក្នុង​ខេត្តកំពង់ស្ពឺ ក្រោម​ហេតុផល គ្មានអាជ្ញាប័ណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងកំពុងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​នេះ នាំឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះ បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុន កាលពីថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៣ ខណ:ម្ចាស់ដី បានសុំដីការក្សាការពារលើដី ដែលម្ចាស់បុរី កំពុងសាងសង់ផ្ទះល្វែងលក់ ហើយក៏ទទួលបានលុយពីអ្នកទិញផ្ទះ ក៏មិនតិចនោះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា លោកស្រី ម៉ន ដានី និងស្វាមី បានស្រែកយំ សម្រក់ទឹកភ្នែក នៅក្នុងការឡាយ តាមហ្វេសប៊ុក ដោយអ្នកទាំងពីរ បានអះអាងថា រកស៊ីដោយស្របច្បាប់ មិនមែនជាការសម្ដែង ហើយបាន ចោទប្រកាន់ថា ម្ចាស់ដីបានធ្វើបាបគ្រួសាររបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងបានបង្ហាញលិខិតទិញ-លក់ (លិខិតទិញ-លក់លើកទី១) កិច្ចសន្យាទី១ ដែលជាកិច្ចសន្យាមិនមានអានុភាពលើការទូទាត់ប្រាក់ថ្លៃទិញដី និងចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់រវាងអ្នកទិញដី និងម្ចាស់ដី ដែលត្រូវជំនួសដោយកិច្ចសន្យាទី២ ។

ប្តីប្រពន្ធរូបនេះ បានលើកឡើងថា ម្ចាស់ដី បានទទួលលុយពីខ្លួនគ្រប់ចំនួន ១២លានដុល្លារកន្លះ (អាមេរិក) តែមិនប្រគល់ប្លង់ឱ្យខ្លួន។

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb   Apr »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme