អ្នកគ្រូ បង្រៀនវគ្គជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ និងជាមេតុងទីនអនឡាញ កំពូលហាយសូរ ត្រូវកូនតុងទីន ជិត ១០០នាក់កំពុងទារលុយ រាប់លានដុល្លារ រត់គេចខ្លួនបាត់ស្រមោល។
នេះជារឿងកើតឡើងថ្មីមួយទៀតហើយ ទាក់ទងករណី នៃការលេងតុងទីន ក្រោយអ្នកលេងតុងទីនជិត ១០០នាក់កំពុងឡាំប៉ាស្វែងរកតាមទាលុយ ពីអ្នកលក់អនឡាន និងជាមេតុងទីនហាយសូរ ដែលគេស្គាល់ថាជា ម៉ាដាមយ៉ូ។
ដំណឹងដ៏សែនភ្ញាក់ផ្អើលនេះ បានកំពុងនឹងកើតឡើងជាបន្តបន្ទាប់ស្របពេល ដែលមានកូនតុងទីន ជាច្រើននាក់បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទម្លាយថា ស្រ្តីអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមយ៉ូ កំពុងគេចខ្លួនមិនព្រមដោះស្រាយរឿងលុយតុងទីនដល់កូនកូន (អ្នកលេងតុងទីន)ឡើយ។ ជុំវិញការទម្លាយនេះមិនទាន់មានប្រតិកម្ម ពីមេតុងទីន ហាយសូរ ម៉ាដាមយ៉ូ នៅឡើយទេ។
ដោយឡែកងាកមកចាប់អារម្មណ៍តាមរយ: ការបង្ហោះសារនៅលើ បណ្តាញសង្គម ដែលពួកគេអះអាងថា ជាអ្នករងគ្រោះ(អ្នកលេងតុងទីន)បានបង្ហោះភ្ជាប់រូបភាព និងខ្លឹមសារថា មេតុងទីនហាយសូរ ម៉ាដាមយ៉ូ រៀបគម្រោងបោកកូនតុងទីន ផែនការមួយគ្រួសារសុំពេលដោះស្រាយ តែអាលូវរើផ្ទះ សេងហាងចោល ប្លុកអាខោន ទាំងប្តី-ប្រពន្ធ បាត់ស្រមោល ផ្អើលម៉ោង ២និងទៀបភ្លឺរង់ចាំដំណោះស្រាយកូនរងគ្រោះជិត ១០០នាក់ សរុបទឹកលុយ ១លានដុល្លារជាង ឥលូវ អត់ចេញដោះស្រាយ ទាក់ទងលែងបាន ។
ប្រភពនោះបានបន្តថា ពិសេសជាងនឹងរៀបគម្រោងផ្សំគំនិត មានប្តីប្រពន្ធ ម្តាយបង្កើត ឪពុក ប្អូនប្រុស ប្អូនថ្លៃ សរុបរួមបោក ទាំងក្រុមមកទល់ពេលនេះ ស្ងាត់បាត់ដំណឹង រកមិនឃើញ ២នាក់ប្តីប្រពន្ធនេះ ឈាមត្រជាក់ណាស់។
នៅលើទំព័រហ្វេសប៊ុកឈ្មោះ ម៉ាដាម លី បានបង្ហោះដែរថា ជួយចេញមុខមកដោះស្រាយរឿងលុយខ្ញុំផង កុំយកលុយគេទៅ ហៃសូហ៊ឺហា រួចគេចមុខបាត់ចឹងអី មកដោះស្រាយតាមផ្លូវច្បាប់ យកលុយគេទៅរាប់លានដុល្លារគិតថា គេចមុខបានមួយជីវិតមែន? សុំជួយស៊ែរ អោយគាត់បានឃេីញផង។
ចំណែកនៅលើទំព័រផេក ផ្សារធម្មជាតិកសិករខ្មែរ ក៏បានទម្លាយនៅរសៀលថ្ងៃទី៣០ ខែមីនានេះដែរថា ម៉ាដាមយ៉ូ ធ្លាប់តែល្អទំនួលខុសត្រូវឥលូវដោយសារទឹកលុយ បោកកូនរាប់លានដុល្លាររួមទាំងខ្ញុំ ដល់ថ្ងៃដេញអេដមីន តុងទីន ចេញពីក្រុប មេតុងទីនបិទអាខោនបាត់ អ្នកដេញមុនមានអី ណាស់តែខ្ញុំបង់អោយទៀង តែមិនទាន់ដល់ថ្ងៃដេញផង គេបោកបាត់ព័ត៌មានលេចឮ ដីនៅកណ្តាលខេត្តប្លង់ធំធំសុទ្ធតែ ម៉ាដាមយ៉ូ ទៅទិញភាពលោភលន់ នាំអោយមនុស្សបាត់ភាពជាមនុស្សក្លាយជាសត្វតិរច្ឆាន យកលុយទៅសោយសុខ លុយបានមកពីញេីសឈាមក្តៅក្រហាយ។
ប្រភពបានបន្តថា កូនបង់ធម្មតាតែអ្នកដេញបានគេឆ្លេីយថា ដោយសារមេមានបញ្ហាគាត់សម្រាលកូនហេីយ មកដោះស្រាយជូនវិញ. ឥលូវប្លុកអស់ហេីយអាខោនប្តីប្រពន្ធមួយគ្រួសារសម្តីឡូយ សុទ្ធតែកុំប្រៀបគាត់នឹងចែកា គាត់ជាប្រភេទមនុស្សខុសគ្នាខុសមែនខុស ត្រង់គាត់មិនទាន់ដេកគុក តែចែកាកំពុងនៅក្នុងគុក ហេីយបង្កេីតភាពយន្តខ្នាតខ្លី ឌឺដងមេដែលក្ស័យធន់ ឥលូវ គាត់មិនបានក្ស័យធន់ទេ គឺវេចលុយរត់តែម្តង ។
ប្រភពខាងលើបន្ថែមថា មេរៀនឃេីញហេីយច្បាប់ស្រុកខ្មែរ ឃ្លាតកូនចូលគុក កូនយំស្រែករកម្តាយគួរ អោយសង្វេកសង្ឃឹមថា បងមិនបណ្តោយអោយកូនបង គួរអោយមហាជនសង្វេកដូចមេ ដែលបងធ្លាប់ដៀល ដៀមដាមលែបខាយចុះបងចេញមកសងលុយដោះស្រាយលុយហ្នឹង. ទោះបងជឿច្បាប់ស្រូបទាញចក្រវាឡយ៉ាងណាតែបាបកម្មនៅតែមានចូលគុកហេីយ ត្រូវចេញទៅទូលលុយគេរាប់សិបពាន់ឆ្នាំណាបង។ ជុំវិញរឿងរ៉ាវនេះមិនទាន់អាច់សុំការបំភ្លឺពីមេតុងទីន ម៉ាដាមយ៉ូ បាននៅឡើយទេ៕