កូនក្រមុំភ្លោះ ដល់គូរព្រេងរៀបការក្នុងថ្ងៃតែមួយ ជាមួយកូនកំលោះ បងយកបង ប្អូនយកប្អូន ដោយផ្តើមចេញពីរឿងមួយនេះ បុរស ២នាក់ត្រូវជាបងប្អូនបង្កើត នឹងគ្នា បានទាក់ទងស្នេហា ជាមួយក្រមុំភ្លោះ ២នាក់ តាមហ្វេសប៊ុក បានរយៈពេលជាង ១ឆ្នាំ ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់លាស់ ក៏សម្រេចចិត្តចូលស្តីដណ្តឹង រៀបការទាំង២គូ ក្នុងថ្ងៃតែមួយតែម្តង។ អាពាហ៍ពិពាហ៍រវាង កូនកំលោះជាបងប្អូនបង្កើត និងកូនក្រមុំភ្លោះនេះ បានធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅឯស្រុកកំណើតខាងកូនកំលោះ ស្ថិតក្នុងអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ មូលហេតុដែលសម្រេចនាំកូនក្រមុំ ភ្លោះមករៀបការនៅស្រុកកំណើតខាងកូនកំលោះបែបនេះ…