Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..

Posted on April 4, 2023

កូនក្រមុំភ្លោះ ដល់គូរព្រេងរៀបការក្នុងថ្ងៃតែមួយ ជាមួយកូនកំលោះ បងយកបង ប្អូនយកប្អូន ដោយផ្តើមចេញពីរឿងមួយនេះ

បុរស ២នាក់ត្រូវជាបងប្អូនបង្កើត នឹងគ្នា បានទាក់ទងស្នេហា ជាមួយក្រមុំភ្លោះ ២នាក់ តាមហ្វេសប៊ុក បានរយៈពេលជាង ១ឆ្នាំ ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់លាស់ ក៏សម្រេចចិត្តចូលស្តីដណ្តឹង រៀបការទាំង២គូ ក្នុងថ្ងៃតែមួយតែម្តង។

អាពាហ៍ពិពាហ៍រវាង កូនកំលោះជាបងប្អូនបង្កើត និងកូនក្រមុំភ្លោះនេះ បានធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅឯស្រុកកំណើតខាងកូនកំលោះ ស្ថិតក្នុងអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

មូលហេតុដែលសម្រេចនាំកូនក្រមុំ ភ្លោះមករៀបការនៅស្រុកកំណើតខាងកូនកំលោះបែបនេះ ក៏ដោយសារតែក្រមុំភ្លោះទាំង២នាក់ មានម្តាយជាស្ត្រីមេម៉ាយ និងមានជីវភាពក្រខ្សត់។

តាមសម្តីបុរសឈ្មោះ ហាម ចាន់តារា អាយុ ៥៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះម៉ៅ សុចាន់ណា ត្រូវជាឪពុកម្តាយបង្កើត របស់កូនកំលោះ ទាំង២នាក់ បានរៀបរាប់ប្រាប់ថា កូនកំលោះរបស់គាត់ទាំង ២នាក់ ដែលរៀបការក្នុងថ្ងៃតែ ១នេះ ទី១-ឈ្មោះរ៉ា ចាន់រក្សា អាយុ២០ឆ្នាំ និងទី២-ឈ្មោះរ៉ា ចាន់ខាំឈីត អាយុ១៨ឆ្នាំ។

រីឯខាងកូនក្រមុំភ្លោះ ទី១-ឈ្មោះម៉ាប់ ផល្លី អាយុ១៨ឆ្នាំ និងទី២-ឈ្មោះម៉ាប់ ផល្លា អាយុ ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើត នៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានម្តាយឈ្មោះគយ ចន្ធូ ជាស្ត្រីមេម៉ាយ។

បុរសជាឪពុកកូនកំលោះ បានបន្តថា មុនដំបូង ពួកគេបានស្គាល់គ្នា តាមរយៈការលេងហ្វេសប៊ុក ខណៈកូនប្រុសទាំង២នាក់របស់គាត់ កំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមក កូនប្រុសម្នាក់ សុខចិត្តត្រឡប់មកពីប្រទេសថៃ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់ កាន់តែខ្លាំង រហូតឈានដល់ការចូលស្តីដណ្តឹងកូនក្រមំភ្លោះទាំង ២នាក់តែម្តង។

ក្រោយពេលដណ្តឹងរួច មិនទុកយូរនោះទេ លោកក៏បាននាំកូនក្រមុំភ្លោះ យកមករៀបចំពិធីផ្សំផ្គុំកូនទាំង២គូ នៅឯផ្ទះរបស់គាត់ ដោយកូនប្រុសច្បងរបស់គាត់ រៀបការជាមួយកូនភ្លោះបង ហើយកូនប្រុសប្អូន រៀបការជាមួយកូនភ្លោះប្អូន មានន័យថា បងយកបង ប្អូនយកប្អូន ដោយម្តាយខាងស្រី មានការយោគយល់ ហើយយកថ្លៃទឹកដោះតែកូនម្នាក់ ត្រឹមចំនួន ៥០០ដុល្លារប៉ុណ្ណោះ។

បុរសជាឪពុក បានបញ្ជាក់ថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់លោកទាំងពីរនាក់ នឹងចាកចេញពីផ្ទះទៅរស់នៅខាងម្តាយក្មេក ដោយពួកគេលែងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ ទៀតហើយ ដោយធ្វើការងារក្បែរៗផ្ទះ កុំឱ្យឃ្លាតឆ្ងាយពីប្រពន្ធកូន ព្រោះការចំណាកស្រុក ទៅរកស៊ីនៅប្រទេសគេ មានការលំបាកណាស់៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

April 2023
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
« Mar    

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme